ធី​បូត ខ​ត​ធឹ​ស ធ្វើ​ឲ្យ​មាន​ភាព​មន្ទិល​ជុំវិញ​អនាគត​យូរអង្វែង​ជាមួយ​ឆេ​ល​ស៊ី​

1039
ចែករម្លែក

​អ្នកចាំទី ធី​បូត ខ​ត​ធឹ​ស (Thibaut Courtios) បាន​បង្ហើប​ប្រាប់ថា ខ្លួន​ប្រាកដជា​នៅ​បន្ត​លេង ឲ្យ​ក្រុម​ឆេ​ល​ស៊ី​នៅ​រដូវ​កាល​ក្រោយ​។​

​ប៉ុន្តែ​អ្នកចាំទី​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ​សុខចិត្ត​លេង​រហូតដល់​ចប់​កិច្ចសន្យា​របស់ខ្លួន និង​ចាក ចេញ​នៅពេល​ចប់​កិច្ចសន្យា​នៅ​រដូវក្តៅ​ឆ្នាំ​២០១៩​។​

​ខ​ត​ធឹ​ស បាន​និយាយ​កាលពី​ខែ​មុន​ថា ខ្លួន​ត្រៀម​ពន្យារ​កិច្ចសន្យា​បន្ថែម រួមជាមួយ​កីឡាករ អេ​ឌិន ហា​ហ្សា​ដ (Edin Hazard) បើទោះបីជា​ធ្លាប់​និយាយថា បេះដូង​របស់ខ្លួន​នៅ​ទីក្រុង Madrid ដោយសារតែ​កូន​របស់ខ្លួន​រស់នៅ​ទីក្រុង​អេ​ស្ប៉ា​ញ​នេះ​។​
​ ​
​អតីត​កីឡាករ Atletico Madrid រូបនេះ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ក្លឹប Real Madrid ប៉ុន្តែ​ថ្លែង​ជាមួយ​គេហទំព័រ Sporza របស់​បេ​ល​ហ្ស៊ិ​ក កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ បាន​និយាយថា “​ខ្ញុំ​បាន​និយាយ​គ្រប់គ្រាន់​ហើយ​អំពី​អនាគត​របស់ខ្ញុំ​”​។​
​ ​
​ខ​ត​ធឹ​ស បន្តថា “​រាល់​ការប៉ាន់ប្រមាណ​អំពីខ្ញុំ​គឺ​កំពុង​ទាញ​ខ្ញុំ​ទម្លាក់​។ ខ្ញុំ​នៅសល់​ពេល​មួយឆ្នាំ​ទៀត ហើយ​យើង​ត្រូវតែ​ជជែក​គ្នា​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី​ក្នុងពេល​ឆាប់ៗ​នេះ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​អ្នកចាំទី ធី​បូត ខ​ត​ធឹ​ស (Thibaut Courtios)