ធី​បូត ខ​ត​ធឹ​ស នឹង​ខកខាន​ការប្រកួត​រយៈពេល​១០​ថ្ងៃ

157
ចែករម្លែក

​អ្នកចាំទី ធី​បូត ខ​ត​ធឹ​ស (Thibaut Courtois) របស់​ក្លឹប Real Madrid បាន​ខកខាន​ការ ប្រកួត​ដោយសារ​បញ្ហា​ត្រគៀក​ដែល​ធ្វើ​ឲ្យ​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ បាត់បង់​កីឡាករ​សរុប ៧​នាក់​ដោយសារ​បញ្ហា​របួស​និង​ការជាប់​ពិន័យ​។​
​ ​
Real Madrid បាន​និយាយថា អ្នកចាំទី​សញ្ជាតិ​បេ​ល​ហ្ស៊ិ​កមាន​បញ្ហា​របួស​កម្រិត​ទី​១ ត្រង់​សាច់ដុំ​ត្រគៀក ដោយ​មិនបាន​បញ្ជាក់ថា នឹង​ខកខាន​យូរ​ប៉ុណ្ណា​នោះទេ​។​
​ ​
បណ្តាញ​ព័ត៌មាន​អេ​ស្ប៉ា​ញ​រាយការណ៍​ថា ខ​ត​ធឹ​ស នឹង​ក​ខាន​ប្រហែល​១០​ថ្ងៃ ដែល​ធ្វើ​ឲ្យ​កីឡាករ រូបនេះ​ត្រូវ​ខកខាន​ការប្រកួត​ក្របខណ្ឌ La Liga ជាមួយ​ក្រុម Real Betis និង​ការប្រកួត​ជា មួយក្រុម Leganes នៅ​ក្របខណ្ឌ Copa del Rey.
​ ​
គេ​រំពឹងថា កីឡាករ​សញ្ជាតិ​បែ​ល​ហ្សិ​ក​រូបនេះ​នឹង​អង្គុយ​មើល អំឡុង​ការប្រកួត​នៅ​ជើង​ទី​១ និង​ជើង​ទី​២​នៅ​ថ្ងៃទី​១៦​ខែមករា ដោយ​ដាក់​ឲ្យ​កីឡាករ ឃី​ល័​រ ណា​វ៉ាស (Keylor Navas) ចូល​ជំនួស​វិញ​។​
​ ​
បញ្ហា​របួស​របស់ ខ​ត​ធឹ​ស កើតមាន​តែមួយ​ថ្ងៃ បន្ទាប់ពី​ខ្សែបម្រើ ថូ​នី គ្រូ​ស (Toni Kroos) មាន​បញ្ហា​សាច់ដុំ​ភ្លៅ ដោយ​ខកខាន​ការប្រកួត​ពី​បី​ទៅ​បួន​សប្តាហ៍ មានន័យថា កីឡាករ​រូបនេះ នឹង​ខកខាន​ការប្រកួត​សំខាន់​ជាមួយ​ក្រុម Sevilla នៅ​ថ្ងៃទី​១៩​ខែមករា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អ្នកចាំទី ធី​បូត ខ​ត​ធឹ​ស (Thibaut Courtois)