ធី​បូត ខ​ត​ធឹ​ស ៖ បរាជ័យ​ដោយសារ​ក្រុម​បារាំង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​គឺជា​រឿង​អាម៉ាស់​

860
ចែករម្លែក

​ធី​បូត ខ​ត​ធឹ​ស (Thibaut Courtois) អ្នកចាំទី​របស់​ក្រុម​បែលហ្ស៊ិក​ជឿថា វា​គឺជា​រឿង​អាម៉ាស់ ក្នុង​វិស័យ​បាល់ទាត់ ដែល​ក្រុម​របស់ខ្លួន​ប្រកួត​ចាញ់​ក្រុម​បារាំង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​
​ ​
​គ្រាប់​បាល់​តែ​តរបស់ សា​មូ​អែល អ៊ុម​ទី​ទី (Samuel Umtiti) នៅ​តង់​ទី​២​បានធ្វើ​ឲ្យ​ក្រុម របស់លោក ឌី​ឌី​យេ ដឹ​សំ (Didier Deschamps) កាន់តែ​បង្ហាញ​ភាពខ្លាំង​និង​ការពារ​បានល្អ ឡើងៗ​។​
​ ​
​ខ​ត​ធឹ​ស បាន​និយាយថា “​ខ្ញុំ​មិន​និយាយថា កម្លាំង​ប្រយុទ្ធ​របស់គេ​ល្អ​ជាង​យើង​នោះទេ​។ ក្រុម​បារាំង ការពារ​បានល្អ​។ ពួកគេ​ស្ថិតនៅ​ចម្ងាយ​៣៥​ម៉ែត្រ​ពីមុខ​ទី​ហើយ​ពួកគេ​ធ្វើបែបនេះ ពេល​ប្រកួត​ជា មួយក្រុម​អ៊ុយ​រូ​ហ្គា​យ​។ ពួកគេ​រកបាន​គ្រាប់​បាល់​តាមរយៈ​ការទា​ត់បាល់​ហ្វ្រី​ឃី​ក​។ ថ្ងៃនេះ ពួកគេ​រកបាន​គ្រាប់​បាល់​ដោយ​ការ​ទាត់​ជ្រុង​។ នេះហើយ​បាល់ទាត់​។ វា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់ ដែល​ក្រុម​បែលហ្ស៊ិក​មិនអាច​ឈ្នះ​”​។​
​ ​
​បើទោះបីជា​មានការ​ខកចិត្ត អ្នកចាំទី​ក្លឹប​ឆេ​ល​ស៊ី​រូបនេះ​បាន​ព្យាយាម​និយាយ​លួង​ចិត្ត​ខ្លួនឯង​ថា “​គ្រប់​ក្រុម​លេង​ប្រកបដោយ​កម្លាំង​។ យើង​មាន​កម្លាំង​គ្រប់គ្រង​បាល់ ប៉ុន្តែ​ពួកគេ​មាន​កម្លាំង​ការពារ និង​កីឡាករ ឃី​លៀន អឹម​បា​ប៉េ ជា​អ្នកធ្វើការ​វាយបក​លឿនៗ​។ ក្រុម​បារាំង​ដឹង​ច្បាស់​ថា យើង​ពិបាក​លេង​ជាមួយ​ក្រុម​ដែលមាន​ការពារ​ច្រើន​”​។​
​ ​
​លោក រ៉ូ​បឺ​តូ ម៉ា​ទីណេស (Roberto Martinez) បាន​និយាយថា “​គួរ​ឲ្យ​ស្តាយ យើង​ចាញ់​ដោយ សារ​តែ​ស្ថានភាព​បាល់​គ្រោះថ្នាក់​មួយ​។ ការប្រកួត​នេះ​គឺ​ស្វិត ស្វា​ញ​និង​តឹងតែង​ណាស់ ហើយ​វា​ពិតជា​ត្រូវបាន​កាត់សេចក្តី ប្រសិនបើ​ក្រុម​ណា​មានឱកាស​រកបាន​១​គ្រាប់​មុន​”​។​
​ ​
​លោក ម៉ា​ទីណេស បន្តថា “​ខ្ញុំ​គិតថា ឥរិយាបថ​និង​ការប្តេជ្ញាចិត្ត​របស់​កីឡាករ​គឺ​អស្ចារ្យ​ណាស់​។ យើង​ដឹងថា បាល់ទាត់​មាន​ក្រុម​មួយ​ចាញ់​និង​ក្រុម​មួយ​ឈ្នះ​។ កីឡាករ​យើង​មិន​សម​នឹង​ចាកចេញ ពី​ព្រឹត្តិការណ៍​នេះ​ទាំង​អារម្មណ៍​សោកសៅ​បែបនេះ​ទេ​។ យើង​ត្រូវ​បញ្ចប់​ត្រង់​កម្រិត​ខ្ពស់​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​អ្នកចាំទី ធី​បូត ខ​ត​ធឹ​ស (Thibaut Courtois)