ធី​ម៉ូ បា​កា​យ៉ូ​កូ គ្រោង​នឹង​ចាក​ចេញពី​ក្លឹប​ឆេ​ល​ស៊ី

200
ចែករម្លែក

​ក្លឹប Galatasaray បាន​ចូល​ចរចា​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី​ជុំវិញ​កិច្ចព្រមព្រៀង​ខ្ចី​ជើង​សម្រាប់ ខ្សែបម្រើ ធី​ម៉ូ បា​កា​យ៉ូ​កូ (Tiemoue Bakayoko) ។​
​ ​
កីឡាករ​បារាំង​រូបនេះ​បាន​ចំណាយពេល​ខ្ចី​ជើង​កាលពី​រដូវ​កាល​មុន​នៅ​ក្លឹប AC Milan ដោយ​រកបាន​១​គ្រាប់​ក្នុងការ​បង្ហាញមុខ​៤២​លើក​។​
​ ​
ក្លឹប​តោ​ខៀវ​ឆេ​ល​ស៊ី​កំពុង​ត្រៀម​ជម្រុះ បា​កា​យ៉ូ​កូ ចោល បន្ទាប់ពី​ក្លឹប Inter Milan បដិសេធ​មិន​ទទួលយក​ជម្រើស​ទិញ​ផ្តាច់​៣២​លាន​ផោន​។ ក្លឹប Serie A នេះ​គ្មាន​បំណង ចំណាយ​ប្រាក់​ច្រើន​ហួស​ពី​ថវិកា​របស់ខ្លួន​នោះទេ បន្ទាប់ពី​ខកខាន​មិនបាន​ជាប់​លេង នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។
​ ​
បា​កា​យ៉ូ​កូ បាន​លេង​បាន​ត្រឹម​១៨៥​នាទី​ប៉ិ​ណ្ណោះ​សម្រាប់​ការប្រកួត​កម្តៅ​សាច់ដុំ​របស់ ក្លឹប​ឆេ​ល​ស៊ី ហើយ​គ្រូបង្វឹក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) កំពុងតែ​ស្វែងរក​វិធី ដើម្បី​ជម្រុះ​កីឡាករ​រូបនេះ​ចេញ​។​
​ ​
កីឡាករ​រូបនេះ​ត្រូវ​លុបឈ្មោះ​ចេញពី​ក្រុម​ជម្រើស​សម្រាប់​ការប្រកួត​មិត្តភាព​ជាមួយ​ក្រុម Red Bull Salzburg និង​ក្រុម Monchengladbach៕ ប្រែ​សម្រួល​: ពិសិដ្ឋ​