ធី​ម៉ូ បា​កា​យ៉ូ​កូ ចង់​បន្ត​អនាគត​ជាមួយ អា​សេ មី​លេន ប៉ុន្តែ​នៅមាន​បញ្ហា​

576
ចែករម្លែក

ខ្សែបម្រើ ធី​ម៉ូ បា​កា​យ៉ូ​កូ (Tiemoue Bakayoko) បាន​ត្រៀមខ្លួន​បន្ត​អនាគត​ជាមួយ​ក្លិប អា​សេ មី​លេន​(AC Milan) ជា​រៀងរហូត ប្រសិនបើ​ក្លឹប​ឆេ​ល​ស៊ី​អនុញ្ញាត​។​
​ ​
កីឡាករ​វ័យ​២៤​ឆ្នាំ​ដែលមាន​តម្លៃ​ផ្ទេរ​៤០​លាន​ផោន​រូបនេះ​បាន​ចាក​ចេញពី​ក្លិប មូ​ណា​កូ​(Monaco) មក​ចូលរួម​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី​កាលពី​រដូវក្តៅ​ឆ្នាំ​២០១៧ ប៉ុន្តែ​ពិបាក​នឹង​សម្រប​ខ្ឡួ​ន​នៅក្រោម​ការដឹកនាំ​របស់​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ។​
​ ​
បា​កា​យ៉ូ​កូ ត្រូវបាន​ចាត់ទុកថា ជា​កីឡាករ​លើស​តម្រូវការ​សម្រាប់​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) និង​បាន​ខ្ចី​ជើង​ទៅ​ក្លិប អា​សេ មី​លេន​(AC Milan )​កាលពី​ខែសីហា​។​ប៉ុន្តែ​ក្លឹប​យក្ស​អ៊ីតាលី​នេះ​បាន​ត្រៀមខ្លួន​បោះបង់​កីឡាករ​រូបនេះ​ចោល ត្រឹម​រយៈពេល​ពីរ​ខែ បន្ទាប់ពី​កីឡាករ​រូបនេះ​ធ្វើ​មិនបាន​ល្អ​។​
​ ​
ចាប់តាំងពី​ពេលនោះ​មក បា​កា​យ៉ូ​កូ បានប្រែក្លាយ​អ្វីៗ​នៅ​ជុំវិញខ្លួន​ហើយ​ធ្វើ​ឲ្យ​ក្លឹប AC Milan ចង់​រក្សាទុក​ខ្លួន​បន្តទៀត​។ បា​កា​យ៉ូ​កូ បាន​និយាយថា “​ខ្ញុំ​មិន​គិតថា មាន​អ្វី​ពិសេស​ប្រែប្រួល​ទេ​”​។​
​ ​
​បា​កា​យ៉ូ​កូ បាន​បន្តថា “​ខ្ញុំ​រីករាយ​ពីព្រោះ​ខ្ញុំ​លេង​ល្អជា​មួយក្រុម​។ ខ្ញុំ​ពេញចិត្ត​នៅទីនេះ ប៉ុន្តែ​វា​មិនមែនជា​ការសម្រេចចិត្ត​របស់ខ្ញុំ​ទេ​។ វា​គឺជា​ការសម្រេចចិត្ត​រប​ស់​ក្លឹប AC Milan និង​ក្លឹប​ឆេ​ល​ស៊ី​។ យើង​នឹង​ជជែក​គ្នា​នៅ​ដំណាច់​រដូវ​កាល ដើម្បី​មើលថា តើ​យើង​អាចធ្វើ​អ្វី​បាន​ឬ​យ៉ាងណា​”​។​
​ ​
កាលពី​ខែតុលា លោក ហ្គេ​ន​ណា​រ៉ូ ហ្គា​ត់​ទូ​សូ (Gennaro Gattuso) គ្រូបង្វឹក​របស់​ក្លឹប AC Milan បារម្ភ​ថា បា​កា​យ៉ូ​កូ មិន​ស័ក្តិសម​នឹង​បាល់ទាត់​អ៊ីតាលី​។ ថ្លែង​មុនពេល សម្រាក​ជា​អន្តរជាតិ លោក ហ្គា​ត់​តូ​សូ បាន​និយាយថា “​បា​កា​យ៉ូ​កូ​ត្រូវ​ការជួយ ជ្រោមជ្រែង ខណៈពេល​កីឡាករ​រូបនេះ​កំពុងមាន​ការពិបាក​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ធី​ម៉ូ បា​កា​យ៉ូ​កូ (Tiemoue Bakayoko)