ធី សុវណ្ណ​ថា ប្រកាស​ប្ដឹង​សាន្ដ ប៊ុនធឿន​ពីបទ​មនុស្សឃាត​ជាមួយនឹង​ចំណងជើង​បទ​ចំរៀង “២០​ឆ្នាំ​ក្នុង​គុក​”

1178
ចែករម្លែក

(​ភ្នំពេញ​) ៖ កញ្ញា​ធី សុវណ្ណ​ថា បានប្រកាសថា នាង​សម្រេច​ប្ដឹង​លោក​សាន្ដ ប៊ុនធឿន ករណី​មនុស្សឃាត​។​

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​២៥ មិថុនា កញ្ញា​ធី សុវណ្ណ​ថា បានសរសេរថា “​ខ្ញុំ​សម្រេច​ប្តឹង សាន្ត ប៊ុនធឿន ករណី មនុស្សឃាត​។ លោក​បាន​Live ជេរ​បរិហារកេរ្តិ៍ និង​រៀប​ផែនការ​ព័ទ្ធ​ឡាន​ចាត់ការ​ខ្ញុំ និង​មាន​ជន​មិន​ស្គាល់មុខ​បានមក​វាយប្រហា​លើ​ឡាន​ខ្ញុំ​តែ​ដោយ​សំណាងល្អ​ខ្ញុំ​មិនបាន​នៅក្នុង​ឡាន​នោះទេ​”​។​

​យ៉ាងណា​ម៉ិ​ញ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា នេះ គេ​ក៏​ឃើញ​មាន​វត្តមាន​លោក​សាន្ដ ប៊ុនធឿន បាន​ទៅដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​លោក​បាន​អះអាងថា លោក​ទៅ​រង់ចាំ​កញ្ញា​ធី សុវណ្ណ​ថា ដែល​បានប្រកាសថា ប្ដឹង​លោក ៖ “…​មក​ឲ្យ​ហើយ កុំ​ឲ្យ​ប៉ូលីស​ហៅ​…​ខ្ញុំ​គិតថា សង្គម​ប្រជាធិបតេយ្យ​វា​ជា​រឿង​ធម្មតា​…​បើកាលណា​គេ​មិន​ពេញចិត្ត​យើង គេ​ត្រូវតែ​ប្ដឹង​ហើយ​…​បើ​មិន​ពេញចិត្ត​បុគ្គល​ណា​ការ​ជ្រើស​យក​ជម្រើស​ផ្លូវច្បាប់ វា​គ្រាន់​បើជា​យើង​បាញ់​គ្នា វាយ​គ្នា បើកឡាន​បុក​គ្នា​ដែរ​…”​។​

​កន្លងមក​លោក​សាន្ដ ប៊ុនធឿន បាន ប្រកាស​ត្រៀម​លក់ឡៃ​ឡុង​ឡាន​ទូរ​សព្ទ​និង​សូម្បីតែ​ខោ​លី​អូ​ដើម្បី​យកលុយ​សង​កញ្ញា​ធី​សុវណ្ណ​ថា​ក្នុងករណី​លោក​ចាញ់ក្តី​តែ​កាលពី​ព្រឹក​មិញ​លោក​ហាក់​បន្ទន់​ជំហរ​ដោយ​ស្នើ​កញ្ញា​ធី សុវណ្ណ​ថា​កុំ​ប្តឹង​លោក​គឺ​ប្រកាន់​ចិត្តគំនិត​ចាស់ទុំ​ដូច​សមាជិក​គណបក្ស​ប្រជាជន​ផ្សេងទៀត​។​

​ការសំរេចចិត្ត​ប្ដឹង​នេះ​កើតឡើង​ក្រោយពី កញ្ញា ធី​សុវណ្ណ​ថា បាន​បង្ហោះ​សារ​មួយ​ឃ្លា​បែប​បំភ័យ​ទៅដល់​លោក សាន​ប៊ុនធឿន​ថា​៖”​ផ្ញើ​ចំរៀង​មួយ​បទ​នេះ ជូន​លោក​«២០​ឆ្នាំ​ក្នុង​គុក​»​។​

​នាង​បាន​សរសេរ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​នាង​ថា​៖ “ រាល់​កិច្ច​ការដែល​ខ្ញុំ​ធ្វើ គឺ​ហ្មត់ចត់ ច្បាស់លាស់​ណាស់ ខ្ញុំ​ប្តឹង សាន្ត ប៊ុនធឿន លើសពី​ករណី​ជេរ និង​បរិហារកេរ្តិ៍ ចរិត​អំនួត ឆ្កួត​លីលា​របស់លោក នឹងត្រូវ​បញ្ចប់​ឆាប់ៗ​នេះ​ខ្ញុំ​ផ្ញើ​ចំរៀង​១​បទ ជូន​លោក “២០​ឆ្នាំ​ក្នុង​គុក​”៕