សហគមន៍ចុងតុង នៅប៉ែកខាងកើតនៃទីក្រុងប៉េកាំងបានដំឡើងធុងសំរាមឆ្លាតដ៏ទំនើបកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនក្នុងគោលបំណងលើកកម្ពស់ការចាត់ប្រភេទកាកសំណល់។
ធុងសំរាមត្រូវបានបែងចែកទៅបីប្រភេទ គឺសម្រាប់កាកសំណល់ម្ហូបអាហារ កាកសំណល់ដែលអាចយកមកកែច្នៃឡើងវិញ និងវត្ថុផ្សេងៗទៀត។ ធុងសំរាមនេះគឺពាក់កណ្តាលស្វ័យប្រវត្តិ ដោយមានអ្នកទទួលខុសត្រូវម្នាក់រង់ចាំក្នុងម៉ោងធ្វើការ។ រាល់ពេលដែលមនុស្សចាត់ចែងសំរាមត្រឹមត្រូវតាមប្រភេទ នោះពួកគេអាចប្រមូលពិន្ទុបាន ដោយការស្កែនលេខបាកូដ។
ប្រជាពលរដ្ឋអាចទទួលបានរង្វាន់លើកទឹកចិត្តនានា បន្ទាប់ពីប្រមូលបានពិន្ទុមួយចំនួន។ អាជ្ញាធរមូលដ្ឋានសង្ឃឹមថាប្រព័ន្ធនេះអាចលើកទឹកចិត្តដល់ការតម្រៀបត្រឹមត្រូវតាមប្រភេទសំរាមនិងគ្រប់គ្រងកាកសំណល់បានល្អ៕ ដោយ៖ កញ្ញាដាលីស