ធុងសំរាម​ថ្មី​ចំនួន​១.០០០​ធុង​ត្រូវបាន​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី លីមីត​ធី​ត ផ្តល់ជូន​សាលា​រាជធានី​ភ្នំពេញ​សំរាប់​ប្រើ​ចាប់ពី​​បុណ្យអុំទូក​

314

(​ភ្នំពេញ​)៖ ធុងសំរាម​១.០០០​ធុង​ដែលជា​ជា​អំណោយ​របស់លោក ឧកញ៉ា លាង ឃុន អគ្គនាយក ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី លីមីត​ធី​ត​ត្រូវបាន​យកមក​ប្រគល់ជូន​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​សម្រាប់​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​យកទៅ​ប្រើប្រាស់​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប​អកអំបុក​និង​សំពះ​ព្រះ​ខែ ឆ្នាំនេះ ។​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០១៧​ម្សិលមិញ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ។​
​ ​
​ក្នុង​ពិធី​ប្រគល់​ធុងសំរាម​នោះ​លោក​ឧកញ៉ា លាង ឃុន បាន​លើកឡើងថា ធុងសំរាម​ទាំងនេះ​ក្រុមហ៊ុន​នឹងដាក់​ពង្រាយ​តាម​គោលដៅ​​កំណត់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​រក្សា​បរិស្ថាន​ទាំងអស់គ្នា​ខណៈ​ជាពិសេស​ក្នុងអំឡុងពេល​បុណ្យអុំទូក​ឆ្នាំនេះ ដែល​នឹងមាន​​ប្រជាពលរដ្ឋ​ប្រមាណ​៣​លាន​នាក់មក ដើរលេង​កំ​សា​ន្ព ។​

​លោក​ឧកញ៉ា បញ្ជាក់​ផងដែរ​ថា ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​អកអំបុក​និង​សំពះ​ព្រះ​ខែ​នេះដែរ​ក្រុមហ៊ុន​ក៏​នឹង​បញ្ជូន​រថយន្ត​២​គ្រឿង ដើម្បី​លាង​ផ្លូវ​ផងដែរ ។​
​ ​
​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា​៖​ធុងសំរាម​១០០០​ធុង​នេះ​ពិតជា​បាន​ចូលរួម​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា​បរិស្ថាន​​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ធុងសំរាម​ទាំងនេះ​យើង​នឹងដាក់​ពង្រាយ​តាម​សួនច្បារ​និង​ទីកន្លែង​សាធារណៈ​នានា​ដើម្បី​បំរើ​​ឱ្យមាន​បរិស្ថាន​ល្អ​នៅ​រាជធានី​ភ្នំពេញ ពិសេស​នៅ​កន្លែង​សំខាន់ៗ​នៃ​តំបន់​ប្រារព្វ​ពិធី​។

​ក្នុងពេល​ជាមួយគ្នា​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានស្នើ​ឱ្យ ម្ចាស់​តូប ស្តង់ លក់ទំនិញ​ម្ចាស់​ទីតាំង​ប្រគំ​តន្ត្រី​និង​អាជីវករ​ទាំងអស់​ត្រូវ​មាន​​ថង់​ឬ​ធុងសំរាម​ផ្ទាល់ខ្លួន ក្នុងការ​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ដែល​នឹង​ឈាន​មក​ដល់​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​មួយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បានចេញ​នៅ​ថ្ងៃទី​២៧ ខែតុលា​នេះ​ចុះ​ហ​ត​ហ​ថ​លេខា​ដោយ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។​
​ ​
​ក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បានចេញ​នៅ​ថ្ងៃទី​២៧ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានស្នើ​ឱ្យ ម្ចាស់​ស្តង់​លក់ទំនិញ ម្ចាស់​ទីតាំង​ប្រគំ​តន្ត្រី​និង​អាជីវករ​ទាំងអស់ ត្រូវមាន​ថង់​ឬ​ធុងសំរាម​ផ្ទាល់ខ្លួន​។ ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ​ដែលជា​កីឡាករ​ប្រណាំង​ទូក និង​ប្រជាពលរដ្ឋ​ដែល​មកលេង​កំសាន្ត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ទាំងអស់​ក៏​សូម​មេត្តាជួយ​ថែរក្សា​អនាម័យ ដោយ​ត្រូវ​វេច​ខ្ខប់​ទុកដាក់​សំណល់​សំរាម​របស់ខ្លួន​នៅក្នុង​ធុងសំរាម​ឱ្យបាន​ត្រឹម​​ត្រូវ​ផងដែរ​៕​ដោយ​៖​រ៉ា​ម៉ន​/sn