ធុន​ដ្រាព​ណ៌​ស​មួយគ្រឿង​ក្លាយជា​ចំណី​ភ្លើង​ទាំងព្រឹក​នៅលើ​ផ្លូវជាតិ​លេខ​៤

857
ចែករម្លែក

(​ភ្នំពេញ​) ៖ រថយន្ត​ធុន​ដ្រា មួយ​បាន​ឆ្លង​ទុយ​យោ​ប្រេងសាំង​និង​ខ្សែរ​ភ្លើង​បណ្តាល​ឲ្យ​ឆេះ​ខ្ទេច​ទាំងស្រុង កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១០​កក្កដា​នេះ​នៅ​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល វេលា​ម៉ោង ៨​និង​១៥​នាទី នៅ​ចំណុច ផ្លូវជាតិ​លេខ​៤​។​

​អធិការនគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក​ធុន​ដ្រា ពាក់​ស្លាក​លេខ​ភ្នំពេញ 2AN-6896 បើកបរ​ដោយ​ឈ្មោះ ឆឹ​ម ឬ​ទ្ធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅផ្ទះ​D៥៤ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ពី​កើ​តទៅ​លិច (​ភ្នំពេញ​-​ព្រះសីហនុ ) ដល់​ចំណុច​ខាងលើ​ក៏​ឆេះ​ផ្នែក​ខាងក្រោយ​រថយន្ត​។​

បើតាមប្រភពព័ត៌មានមួយ ម្ចាស់​រថយន្ត​ដែលឆេះនេះ ជា​ចៅក្រម​នៅ​តុលាការ​ខេត្តកំពង់ស្ពឺ​។

​លោក​អធិការ​បន្តថា​មូលហេតុ​បណ្តាលមកពី​ឆ្លង​ទុយ​យោ​ប្រេងសាំង​និង​ខ្សែរ​ភ្លើង​ដែល​ជាង​ទើប​ធ្វើ​។

​សម្ភារៈ​ខូចខាត​រថយន្ត​មួយគ្រឿង​ខូចខាត​ទាំងស្រុង​។ ក្នុង​ប្រតិបត្តិការ​នេះ​រថយន្ត​ពន្លត់ អគ្គិភ័យ​ស្រុក​ចំនួន​ពីរ គ្រឿង​ប្រើប្រាស​ទឹក​អស់ បួន​រថយន្ត​។​

​បច្ចុប្បន្ន​រថយន្ត​ដែល​ឆេះ​ខាងលើ​កម្លាំង​ជំនាញ​បាន​ស្ទួ​ច​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​អង្គស្នួល ៕​ ​ដោយ ៖វាសនា

(រូប៖គេហទំព័រនគរបាលជាតិ)