ធុន​ត្រា ធ្លាក់​ផ្លូវ​ទៅមុខ​លែងរួច ទុក​ចោ​ល​មួយ​យប់ ភ្លឺ​ឡើង​បាត់​កង់​អស់ពីរ​

1377

(​ព្រះសីហនុ​)៖​រថយន្ត​ធុន​ត្រា​(TUNTRA)១​គ្រឿង បើក​រេ​ធ្លាក់​ផ្លូវ​ផ្ងា​ជើង​មួយ​ចំហៀង​ទៅមុខ​លែងរួច ម្ចាស់​ទុកចោល ភ្លឺ​ឡើង​ស្រាប់តែ​​បាត់​កង់​ពីរ នៅវេលា​ម៉ោង ៤ និង ៣០​នាទី ទៀបភ្លឺ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ នេះ នៅលើ​ផ្លូវ​បេតុង ត្រង់ចំណុច​ផ្លូវ​ពី​វត្ត​ក្រោម ឆ្ពោះទៅ​សណ្ឋាគារ​ឯករាជ្យ ស្ថិតនៅ​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុង​.​ខេត្ត​ព្រះសីហនុ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹ​ងា រថយន្ត​ធុន​ត្រា ១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 1B-1618 មាន​ទិសដៅ​ពី​សណ្ឋាគារ​ឯករាជ្យ (​អូ​តែ​ល ៧​ជាន់​) ឆ្ពោះទៅ​វត្ត​ក្រោម បាន​បើក​ធ្លាក់​ផ្លូវ​ខាងស្ដាំ​ដៃ​បើក​ទៅមុខ​លែងរួច អ្នកបើក​បរបាន​ទុក​រថយន្ត​ចោល​នៅ​ទីនោះ​តែម្ដង លុះ​ព្រឹក​ឡើង​សមត្ថកិច្ច​ទៅ​មើល​ពុំ​ឃើញ​មាន​ម្ចាស់​រថយន្ត​ទេ និង​បាត់​កង់​ផ្នែក​ខាងឆ្វេង​ទាំងមុខ​និង​ក្រោយ ចំនួន ២​គ្រាប់​ថែមទៀត ។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ចែង​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ស្ទូច​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​៕ ដោយៈ​សហការី​/sn