ធូរស្បើយ​ខ្លះ​ហើយ ករណី​សិស្ស​១៤២​នាក់​បាន​ពុល​ចំណីអាហារ​នៅ​កម្មវិធី​ជប់លៀង​នៅ​ស្រុក​ព្រះនេត្រព្រះ ក្រោយពី​បាន​ពេទ្យ​សង្គ្រោះ

245
ចែករម្លែក

ដោយ:ប​.​ជ័យ/បន្ទាយមានជ័យ ៖ ធូរស្បើយ​ខ្លះ​ហើយ ករណី​សិស្ស​១៤២​នាក់​បាន​ពុល​ចំណីអាហារ​នៅ​កម្មវិធី​ជប់លៀង​នៅ​ស្រុក​ព្រះនេត្រព្រះ ក្រោយពី​បាន​ពេទ្យ​សង្គ្រោះបន្ទាន់​។​

ការពុល​ចំណីអាហារ​នេះ​កើត​នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី ១១ មករា ២០១៩ រៀន​នៅ​សាលាបឋមសិក្សា​ប៉ោយ​សំរោង ស្ថិតក្នុង​ភូមិ​ប៉ោយ​ព្រីង និង​ភូមិ​ប៉ោយ​សំរោង ឃុំ​ប៉ោយចា ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

អ្នករៀបចំ​កម្មវិធី មន្ត្រី​អាជ្ញាធរ និ​ថ​សមត្ថកិច្ច​ឲ្យ​ដឹងថា​ នៅមុន​ពេល​ពុល​នោះ​សិស្ស​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី​៦​ចូលរួម នៅក្នុង​កម្មវិធី​រៀបចំ​អាហារ​ដោយ​អង្គការ​Love and Joy មកពី​ប្រទេស​កូរ៉េ​។ កម្មវិធី​ចាប់ផ្តើម​ពី​ព្រឹក រហូតដល់​ម៉ោង​៣ រសៀល លុះ​សិស្ស​ត្រឡប់មកផ្ទះ​រៀងៗ​ខ្លួន​។​ លុះដល់​ម៉ោង ៨​យប់ ស្រាប់​តែមាន​សិស្ស​ដែល​ចូល​ជប់លាង​នោះ​ចេញ​រោគសញ្ញា​ក្មេង​ភាគច្រើន​ក្អួត រាគ នឹង​ចុកពោះ ។​

ភ្លាមៗ​នោះ​កម្លាំងយោធា នគរបាល កង​រាជា​អា​វុ​ហត្ថ អ្នករៀបចំ​និង​ក្រុមគ្រូពេទ្យ​ម​ណ្ឌ​លសុខភាព​និង​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រះ​នេត្រ​ព្រះ ជួយ​ដឹកជញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ព្រះ​នេ​ត​ព្រះ​។​ ប៉ុន្តែ​សភា​ពនៃ​ជំងឺ​មិន​ធ្ងន់ធ្ងរ​ទេ​សិស្ស​សរុប​ចំនួន​សរុប ១៤២​នាក់ ។​ មកដល់​ម៉ោង ១២ នឹង​៣០​នាទី​យប់ ក្រុមគ្រូពេទ្យ​បានដាក់​សម្រាក​ពេទ្យ​ចំនួន ៥២​នាក់​។ ក្រៅពីនោះ​មិនមាន​អ្វី​កត់សម្គាល់​ទេ ដោយសារ​គាត់​ភ័យក្រុមគ្រូពេទ្យ​​​​បាន​ជូន​ថ្នាំ​គ្រាប់​នឹង​ឲ្យ​ទៅ​សម្រាក​ផ្ទះ​វិញ​​ ដើម្បី​តាមដាន​សភាព​ជំងឺ​បន្ត ​រីឯ​វត្ថុ​វិភាគ​យើង​បាន​ប្រមូល​យកមក​ទុកជា​វត្ថុតាង មាន សាច់ជ្រូក​ផា​ឡូ​វ ជ្រក់ នំ ស្ករ​ជាដើម ។​

ក្នុងការ​សង្គ្រោះ​នោះ​មានការ​ចូលរួម​លោក​វេជ្ជ កែវ សុ​ភ័​ក្ត្រា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ ក្នុងការ​ដឹកនាំ​ការសង្គ្រោះ​និង​មាន​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល លោក​វេជ្ជបណ្ឌិត ចេ ​ពិ​ចិត្ត​ អនុប្រធាន​មន្ទីរ លោក​វេជ្ជបណ្ឌិត ​រឿន សុធី ក្រុម RRT OD ៤​នាក់ RHPNP 20​នាក់ RH ភ្នំស្រុក ១២ នាក់​រថយន្ត​២​គ្រឿង HC ជប់​វា​រី​៥​នាក់ HC. PNP. ៤​នាក់ HC. ភ្នំ​លៀប ៦​នាក់​រថយន្ត​ស​ង្រោះ​១​គ្រឿង HC ទឹកជោ​២​នាក់ រថយន្ត​ស​ង្រោះ​១​គ្រឿង លោក​អភិបាលស្រុក​និង​សហការី ៤​នាក់លោក​ប្រធាន​មន្ទី​អប់រំ​ខេត្ត​៣​នាក់​ប្រធាន​អប់រំ​ស្រុក​១​នាក់ សេង​ធា​រិ​ន​កងពល​៥១​និង​សហការី ៥០ នាក់ រថយន្ត​ស​ង្រោះ​១​គ្រឿង​និង​រថយន្ត​ដឹកជញ្ជូន​៣​គ្រឿង ប៉ូលីស​ខេត្ត ៣០​នាក់​រថយន្ត​៣​គ្រឿង​ប៉ូលីស​ស្រុក​២០​នាក់​រថយន្ត​៤​គ្រឿង​។​

សង្គ្រោះបន្ទាន់​រួចមក​បាន​ធូ​ស្បើយ​ខ្លះៗ​ហើយ​។ ហើយ​កា​ពុល​ចំណីអាហារ​មកពី​ចំណី​ខ្លះ​មាន​ជាតិពុល ខ្វះ​អនាម័យ​និង​បរិស្ថាន ព្រមទាំង​កត្តា​សិស្ស​ខ្លះ​ខ្វះ​ជីវជាត់ិ​ខ្លះ​ទើប​ហូប​រួច​ក៏​ពុល ៕B/