ធូរ​លុយ​ទឹក​-​ភ្លើង តែ​មក​តឹង​ថ្លៃ​ណ​ព្វ​ចិត្ត​

758
ចែករម្លែក
  • 1
    Share

ម្សិលមិញ​អា​ក្លើ​ខ្ញុំ​វាខ​ល​ហៅ​តាំងពី​ក្បាល​ព្រលប់​។ ​វា​ថា​វ៉ើ​យ​អា​រ៉ូ​ហ្សា​អ្ហែង​ស្រូត​មក​។ អញចង់​ស្រវឹង​ជាមួយ​អ្ហែង​ម្តង​។​ អញ​អត់បើ​កឡាន​ខ្លួនឯង​ទេ​ខ្លាច​ប៉ូលិស​វាស់​អាកុល​។ អញ​ជិះ​ផាស់​អ៊ែ​ប​។​
​ ​
នាយ​ខ្ញុំ​នឹក​ចម្លែក​ក្នុង​ចិត្ត​ថា អា​ក្លើ​មួយ​នេះ​ថ្ងៃនេះ​លោក​តែ​នឹក​នាយ​រ៉ូ​ហ្សា​។ រាល់ដង​វា តែងតែ​ឡើងទៅ​កៀង​ទាំង​ហ្វូងៗ​មិនដែល​បបួល​ទេ​ព្រោះ​វា​ខ្លាច​យើង​លួច​ស៊ី​ផស់​។​

​មិន​បង្អង់​យូរ​ទៅដល់​បៀរហ្គាឌិន​មួយ​។​ពេល​ដល់​ឃើញ​វា​មាន​ពីរ​នាក់​អម​រួចជាស្រេច​។​ម្នាក់​សក់វែង​និង​ម្នាក់ទៀត​ទុក​សក់សេះ​។​នាយ​ខ្ញុំ​អង្គុយ​វា​ក៏​ចាប់ផ្តើម​ព្រោកប្រាជ្ញ​។ វា​ថា អរគុណ​រដ្ឋាភិបាល​ណាស់​បញ្ចុះ​ថ្លៃ​ទឹក ថ្លៃ​ភ្លើង​ធ្វើ​ឲ្យ​វា​សេវ​(Save) បាន​ច្រើន​។ វារ​រាប់​ត្រួសៗ​ឲ្យ​ខ្ញុំ​ស្តាប់​គឺ​ក្រោម​១០​ផ្ទះ​ហើយ​ប្រើ​សុទ្ធតែ​ម៉ាស៊ីនត្រជាក់​និង​អាង​មុជ​ទឹកតូចៗ​ក្នុង​បន្ទប់​។ វា​ថា អញ​សប្បាយចិត្ត​ណាស់​។ គាំទ្រ​ណាស់​!​តែ​មិនសូវ​សប្បាយ ចិត្ត​ម្យ៉ាង​។​

​នាយ​រ៉ូ​ហ្សា​ខ្ញុំ​ក៏​សួរថា​ចឹ​ង​មិន​សប្បាយ​រឿង​អី​?​។ មុន​វា​តប វា​ឲ្យ​នាងៗ​ដែល​អង្គុយ ក្បែរ​ដើរចេញ​មួយ​ភ្លេ​ត​។​ពេល​នាងៗ​ដើរចេញ​ឆ្ងាយ​បន្តិច វា​ឈ្ងោក​ខ្សឹប​ដាក់​ត្រចៀក​ខ្ញុំ​ថា ឲ្យ​អញ​សប្បាយចិត្ត​ម៉េច​កើត​បើ​ចាប់ពីពេលនេះ​ទៅ​ប្រាក់ខែ​កម្មករ​មាន​ប្រាក់ខែ​គោល​១៨២​ដុល្លារ​បូក​ប្រាក់​ផ្សេងៗ​ទៀត​រាប់រយ​។ ដល់​ចឹ​ង​ទៅ ណ​ព្វ​ចិត្ត (​សំណព្វចិត្ត​) របស់​អញ គាត់​ចាប់ផ្តើម​ឡាំប៉ា​ដំឡើង​ប្រាក់ឧបត្ថម្ភ​។​នាងៗ​ប្រាប់​បើ​ចិញ្ចឹម​នាង​ដាច់ខាត ត្រូវតែ លើស​ប្រាក់ខែ​គោល​របស់​កម្មករ ។​បើ​មិន​ចឹ​ង​ទេ​អូន​ទៅធ្វើ​កម្មករ​ល្អ​ជាង មាន​អនាគត ជាង​នៅក្បែរ​បង​ឯង​។​ហាស​ហា ដល់​អីចឹង​អា​រ៉ូ​ហ្សា ឯង សាក​គិត​មើល​អញ​មិន​ធ្ងន់​ក​? ។ វា​រាប់​ម្រាមដៃ​ឲ្យ​ខ្ញុំ​មើល​ពី​ចំនួន​វត្តមាន​ណ​ព្វ​ចិត្ត​របស់​វា ឃើញថា​ធ្ងន់​ក​មែន​។​

​នាយ​ខ្ញុំ​ក៏​ប្រាប់ថា​ចឹ​ង​ឈប់​ណ​ព្វ​ចិត្ត​ណ​ព្វ​ប៉ែត​ទៀត​ទៅ​!​។ វា​តប​បែប​អួលៗ​និង​សើច​ថា បើ​មិន​លួច​ចិញ្ចឹម​ណ​ព្វ​វា​មិនកើត​ទេ​ព្រោះ​អា​របស់​នឹង​ពេល​ងាប់​ទៅ​គ្មាន​នរណា​សែន​ឲ្យ​ឡើយ ។ នាង​ប្រពន្ធ​យើង​នេះ​យ៉ាងច្រើន​យំ​តែ​២-៣​ថ្ងៃ​ក៏​តាំង​ទៅ​បក់​ផ្នូរ​ឲ្យ​ឆាប់​ស្ងួត​អាល នឹង​ខ្លួន​យកប្ដី​មួយទៀត​ក៏​មិន​ផង​។​លាក់បាំង​អី​ធ្វើបុណ្យ​មួយ​ជាតិ​នេះ​សុំ​តែ​ម្យ៉ាង​ទេ​កុំ​ឲ្យ​ស្លាប់ទៅ​កើតជា​ជីងចក់​ចាំផ្ទះ​វរៗ​ទ្រាំ​មិនបាន​ដោយសារតែ​អា​របស់​ខ្លួនឯង​ធ្លាប់ប្រើ​ប្រាស់​នោះ​ត្រូវ​អា​ប្រុស​ថ្មី​វា​មក​ប្រើ​ជំនួស​ហើយ​វា​សួរ​ប្រពន្ធ​ថា​ប្តី​អូន​មុន​ពូកែ​ដូច​បង​ឬ​អត់ ?​។​
​ ​
វា​ថ្ងូរ​រួច​បន្ថែមថា​ចិញ្ចឹម​នាងៗ​ពេលនេះ​វា​ធូរ​ថ្លៃ​ទឹក ថ្លៃ​ភ្លើង មែន​តែ​វា​តឹង​ថ្លៃ​ឧបត្ថម្ភ ។ អាសម្លាញ់​អញ​ពិតជា​មិន​រស់​ទេ​ជាតិ​នេះ ហាស ហាស ៕ ដោយ​: នាយ​រ៉ូ​ហ្សា​

#