ធំ​ណាស់​លោក​អើយ​! អ្នក​មុជទឹក​ប្រទះឃើញ​ឆ្លាម​យក្ស​ធំ​បំផុត​ក្នុង​ពិភពលោក​

339
ចែករម្លែក

​សម្រាប់​អ្នក​ធម្មតា គ្រាន់តែ​ឃើញ​ឆ្លាម​ក៏​ភ័យញ័រ​ជើង​បាត់ទៅហើយ​ប្រសិនបើ​ខ្លួន​កំពុង​ជិះ ទូក​តូច​។

​ប៉ុន្តែ​សម្រាប់​អ្នក​មុជទឹក​មួយក្រុម​នេះ​វិញ ពិតជា​ក្លាហាន​ស្ទើរ​មិនគួរ​ឱ្យ​ជឿ នៅពេល​ពួកគេ ប្រទះឃើញ​ឆ្លាម​យក្ស​ដែល​ធំ​បំផុត​ក្នុង​ពិភពលោក​។ គ្រាន់តែ​ឃើញ​ភ្លាម​ពួកគេ​បាន​ចាប់ទាញ កាមេរ៉ា​លោត​ចុះ​ទឹក​ភ្លាមៗ​ដើម្បី​តាម​ប្រមាញ់​រូបថត​របស់​ស្តេច​ពិឃាត​នេះ​។​
​ ​
ឆ្លាម​យក្ស​មាន​ឈ្មោះថា “​ឌី​ប ប្ល៊ូ​” (Deep Blue) ដែល​គេ​ប្រទះឃើញ​នៅ​កោះ​ហា​វ៉ៃ ខាងលើនេះ​មាន​អាយុ​ដល់​ទៅ ៥០ ឆ្នាំ រីឯ​ទម្ងន់​រហូតដល់​ទៅ ២,៥ តោន​ហើយ​មាន​ប្រវែង ដល់​ទៅ ៦ ម៉ែត្រ​លើស​បន្តិច​។
​ ​
​តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់​ថា តើ​វា​ធំ និង​គួរឱ្យខ្លាច​ប៉ុណ្ណា សូម​មើល​រូបភាព​ខាងក្រោម ទាំងអស់គ្នា​៕ ប្រែ​សម្រួល​: ខុម​