ធ្មេញ​មាន​សុខ​ភាពល្អ​ប្រហែលជា​បេះដូង​មាន​សុខភាព​ល្អ​ដែរ​ហើយ​

1042
ចែករម្លែក

​សមាគមន៍​ជំងឺ​បេះដូង​អាមេរិក​និយាយថា ធ្មេញ​របស់​មនុស្ស​យើង​ប្រហែលជា​សញ្ញា​ដ៏​ល្អ​មួយ​សម្រាប់​សុខភាព​បេះដូង​។ តាម​ការសិក្សា​ថ្មី​មួយ​ដែល​ផ្តោត​សំខាន់​ទៅលើ​ការបាក់​ធ្មេញ​ក្នុង​រយៈពេល​ពាក់កណ្តាល​ជីវិត​បាន​រកឃើញថា អ្នក​ដែល​បាក់ធ្មេញ​ចំនួន​ពីរ​ឡើងទៅ​ក្នុង​រយៈពេល​សិក្សា​នេះ គឺមាន​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម ២៣​ភាគរយ​។

​ការ​ប្រឈម​ខ្ពស់​នេះ​ក៏​កើតឡើង​ដោយ​មិន​គិត​អំពី​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង​ផ្សេងៗ​ទៀត​ដែរ​ដូចជា ការ​លើស​សម្ពាធ​ឈាម លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម ឬ​ជំងឺ​ទឹកនោមផ្អែម​។ អ្នកស្រាវជ្រាវ​ម្នាក់​និយាយថា ហេតុផល​មួយចំនួន​សម្រាប់​ការ​ប្រឈម​កាន់តែ​ខ្ពស់​នេះ​ប្រហែលជា​រួមមាន ការ​រលាក ការ​ញ៉ាំ​អាហារ ឬ​ការផ្លាស់ប្តូរ​សមាសធាតុ​បាក់តេរី​ក្នុង​មាត់ ឬ​ប្រព័ន្ធ ក្រពះ ពោះវៀន​។ ការសិក្សា​នេះ​ត្រូវបាន​ធ​ញ​វើ​ឡើង​ដោយ Tulane School of Public Health and Tropical Medicine and Harvard University’s T.H. Chan School of Public Health.

​វេជ្ជបណ្ឌិត Ann Bolger សាស្ត្រាចារ្យ​ខាង​ជំងឺ​ទូទៅ នៅឯ​សាកលវិទ្យាល័យ California ក្នុង​ទីក្រុង San Francisco ដែល​លោក​មិនបាន​ចូលរួម​ក្នុងការ​សិក្សា​នេះ​ទេ តែ​លោក​បាន​និយាយថា មាត់​របស់​មនុស្ស​យើង​អាចជា​កន្លែង​ផ្តល់ព័ត៌មាន​ព្រមាន​យ៉ាង​ល្អ​មួយ​។ អ្នក​ដែលមាន​ជំងឺ​រលាក​ជុំវិញ​ធ្មេញ ច្រើនតែ​មានការ​ប្រឈមមុខ​ដែល​មិនមែន​កើតឡើង​លើ​មាត់​តែមួយ​មុខ​ទេ តែ​ក៏​កើត​ឡើងលើ​បេះដូង និង​សរសៃឈាម​ផងដែរ​៕ ដោយ​: health.com.kh /​ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន