ធ្មេញ​អី​ក៏​ច្រើន​ដល់​ម្ល៉ឹង​! គ្រាន់តែ​ដក​ចោល​ជាង ៥០០ គ្រាប់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

406
ចែករម្លែក

​ក្មេងប្រុស​ម្នាក់​នៅ​ប្រទេស​ឥណ្ឌា ត្រូវ​ទន្តពេទ្យ​ដក​ធ្មេញ​ចោល​បាន​ច្រើន​រហូតដល់ ទៅ​ជាង ៥០០ គ្រាប់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​កាលពីពេល​ថ្មីៗ​នេះ ព្រោះ​មនុស្ស​ភាគច្រើន មាន​ធ្មេញ​ត្រឹមតែ ៣២ គ្រាប់​ប៉ុណ្ណោះ​។
​ ​
​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ផ្សាយ​ថា ក្មេងប្រុស​វ័យ ៧ ឆ្នាំ​ដែលមាន​ឈ្មោះ​រ៉ា​វីន ដ្រា​ណាត (Ravindranath) ខាងលើនេះ​ត្រូវបាន​ឪពុកម្ដាយ​នាំទៅ​មន្ទីរពេទ្យ​ដោយសារ មាន​អាកា​រៈ​ហើម​ថ្គាម​ទ្រាំលែងបាន​។
​ ​
​ទន្តពេទ្យ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ពិនិត្យឃើញ​ធ្មេញ​លើស​រាប់រយ​ដុះ​នៅ​ផ្នែក ខាងក្រោម និង​ខាងស្ដាំ​នៃ​ថ្គាម​របស់​ក្មេង​នេះ​ហើយក៏​សម្រេចចិត្ត​ធ្វើការ​វះកាត់​ភ្លាមៗ តែម្ដង​។
​ ​
​ជា​លទ្ធផល ទន្តពេទ្យ​ដក​ធ្មេញ​ដែល​លើស​ចោល​បាន​រហូតដល់​ទៅ ៥២៦ គ្រាប់​ពី​មាត់ របស់​ក្មេងប្រុស​នេះ​។ ការវះកាត់​ដែល​ប្រើពេល​ដល់​ទៅ ៥​ម៉ោង​នេះ​ធ្វើឡើង​ដោយ ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​មហាវិទ្យាល័យ​ទន្តសាស្ត្រ Saveetha Dental College and Hospital ដែល​ស្ថិតក្នុង​ក្រុង​ចេ​ន​ណាយ (Chennai) រដ្ឋ​តា​ម៊ឹ​ល ណា​ឌូ (Tamil Nadu)​។​

​បុរស​ជា​ឪពុក​បាន​បញ្ជាក់ថា កូនប្រុស​គាត់​ហើម​ថ្គាម​តាំងពី​អាយុ ៣ ឆ្នាំ​មកម្ល៉េះ ប៉ុន្តែ ដោយសារ​កូន​នេះ​ខ្លាច​ពេទ្យ​ខ្លាំងពេក​ក៏​ទ្រាំ​ឈឺចាប់​រហូតមកទល់​ពេល​ថ្មីៗ​នេះ​៕ ប្រែ​សម្រួលៈ ខុម