ធ្លាក់​កម្ទេច​ផ្សារ​ដែក​នៅលើ​កំប៉ុង​ហ្គាស​តូចៗ​បណ្តាលឱ្យ​ឆាបឆេះ អស់​ផ្ទះ​ចំនួន​៤​ខ្នង​

437
ចែករម្លែក

ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង​បណ្ដាលឱ្យ​ឆេះ​ផ្ទះ​២​ខ្នង​ឃ្លាំង​ស្តុក​ហ្គាស​ឆេះ​ទាំងស្រុង​និង​ផ្ទះជួល​ឆេះ​អស់​២​បន្ទប់​។​ហេតុ​ការបង្ក​ការភ្ញាក់ផ្អើល​នៅ​ចំណុចឃ្លាំង​លេខ​១២ ផ្លូវ​បេតុង​ក្រុមទី​៤​ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ ទី​២​ខណ្ឌឫស្សីកែវ​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ សេង ហួត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ នគរបាល​ក្រសួងមហាផ្ទៃ​។​ចំពោះ​មូលហេតុ​ឆេះ​ដោយសារ​ផ្សារ​ដែក​ទ្រនើ​ដាក់​សម្ភារៈ​ធ្លាក់​កម្ទេច​ផ្សារ​នៅលើ​កំប៉ុង​ហ្គាស​តូចៗ​បណ្តាលឱ្យ​ផ្ទុះ​ឆាបឆេះ​អស់​ផ្ទះ​ចំនួន​៤​ខ្នង​។​

​ក្នុងនោះ​មាន​៖១/​ផ្ទះ​២​ខ្នង​ផ្ទះ​ឆេះ​អស់​៧០​ភាគរយ​។​២/​ឃ្លាំង​ស្តុក​ហ្គាស​ឆេះ​ទាំងស្រុង​។​៣/​ផ្ទះជួល​ឆេះ​អស់​២​បន្ទប់​ក្នុង​ហេតុការណ៍​នេះ​មិន​បណ្ដាលឱ្យ​មនុស្ស​រងគ្រោះ​នោះឡើយ​ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ប្រើប្រាស់​ប្រមាណ​ជាង​៣០​គ្រឿង ៕S/​