ធ្លាក់​ព្រិល​ខៀវ​ដ៏​អា​ថ៍កំ​បាំង​នៅ​ស្រុកកំណើត​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន​

465

​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​ព្រិល​ពណ៌​ខៀវ​គ្របដណ្តប់​លើដី​នៅ​ទីក្រុង​សេន​ភី​ត​ធឺ​ស្បឺ​ក ក្នុងប្រទេស​រុស្ស៊ី​។

​បាតុភូត​ដ៏​ចម្លែក​នេះ​ត្រូវបាន​ថត​ជាប់​លើ​វីដេអូ​មួយ បន្ទាប់ពី​ព្រិល​ខៀវ​បាន​ធ្លាក់​ក្នុង​សប្ដាហ៍​នេះ​នៅ​ទីក្រុង​ក្នុង​តំបន់​ឡេ​នី​ន​ហ្គ្រា​ដ អូ​ប្លា​ស់ (Leningrad Oblast) ដែលជា​ស្រុកកំណើត​របស់លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន​។​

​ពួក​អ្នកស្រុក​ភ្ញាក់ផ្អើល​ជាខ្លាំង​ចំពោះ​ឧបទ្ទវ​ហេតុនេះ ហើយ​មានការ​ព្រួយបារម្ភ​ថា​វា​អាច​ដោយសារតែ​សារធាតុពុល​នៅក្នុង​បរិយាកាស​។​

​អ្នកខ្លះ​ជឿថា​ព្រិល​ខៀវ​នេះ​គឺជា​លទ្ធផល​នៃ​ការ​វាយ​កម្ទេចចោល​វិទ្យាស្ថាន​ស្រាវជ្រាវ​គីមី​និង​ឱសថ​សាស្ត្រ​របស់​ទីក្រុង​នេះ​។​

​អ្នកឯកទេស​និយាយថា ពណ៌​ខៀវ​នេះ​អាច​ត្រូវបាន​បង្កឡើង​ដោយសារ​ធាតុ​ឈ្មោះ Cobalt ដែលជា​លោហធាតុ​ដែក​មួយ ឬ សារធាតុ​មេ​ទី​លីន​ពណ៌​ខៀវ ដែល​ត្រូវបាន​ប្រើ​នៅក្នុង​ឱសថ​ព្យាបាល​មួយចំនួន​។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​។​

​សំណាក​នៃ​សារធាតុ​ពណ៌​ខៀវ​នេះ​ត្រូវបាន​យកទៅ​មន្ទីរពិសោធន៍​សម្រាប់ធ្វើ​ការវិភាគ​ហើយ ហើយ​ការស៊ើបអង្កេត​លើ​ឧបទ្ទវហេតុ​ត្រូវបាន​ចាប់ផ្តើម​៕ ដោយ៖​ កញ្ញាដាលីស

ព្រិល​ខៀវ​ធ្លាក់​នៅ​ទីក្រុង​សេន​ភី​ត​ធឺ​ស្បឺ​ក​ក្នុង​សប្តាហ៍​នេះ