ធ្លាក់​យន្តហោះ​អេត្យូ​ពី​ សម្លាប់​មនុស្ស​ទាំង​១៥៧​នាក់ ​នៅក្នុង​យន្តហោះ​

412
ចែករម្លែក
  • 31
    Shares

​យន្តហោះ​Boeing របស់​ក្រុមហ៊ុន​អាកាសចរណ៍ Ethiopian Airlines បាន​ធ្លាក់​ក្រោយ​ចេញដំណើរ​បន្តិច​ពី​ទីក្រុង​អាត​ឌី​ស អា​បា​បា កាលពី​ព្រឹក​ថ្ងៃអាទិត្យ ​ទី​១០​មីនា ដោយ​​សម្លាប់​សមាជិក​នាវិក​៨​នាក់ ​និង​អ្នកដំណើរ​១៤៩​នាក់ រួម​មាន​អ្នកទេសចរ អ្នកជំនួញ​និង​បុគ្គលិក​អង្គការសហប្រជាជាតិ​។​

​អេត្យូ​ពី បានប្រកាស​ការ​កាន់ទុក្ខ​ទូទាំង​ប្រទេស​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ចន្ទ​នេះ ចំ​ពេល​ការសម្តែង​ចូលរួម​មរណទុក្ខ​បាន​ហូរ​ចូលមក​ពី​គ្រប់ទិសទី​សម្រាប់​សមាជិក ឬ​មនុស្ស​ជា​ទីស្រឡាញ់​​របស់​ជនរងគ្រោះ ដែល​មួយចំនួនធំ​បាន​ជួបជុំគ្នា​ទាំង​ទឹកភ្នែក​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​នៃ​ក្រុង​ណៃ​រ៉ូ​ប៊ី​។​

​អត្តសញ្ញាណ​នៃ​ជនរងគ្រោះ​មក​ពី​៣៥​ប្រទេស​បាន​លេចឡើង ​ខណៈ​រដ្ឋាភិបាល​ប​រទេស​និង​អង្គការ​សហ​ប្រជាជាតិ​ប្រតិកម្ម​ជាមួយនឹង​ការតក់ស្លុត​។​

​អគ្គលេខា​អង្គការសហប្រជាជាតិ លោក​អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស បាន​សរសេរ​បង្ហោះ​ថា​« សោកសៅ​ណាស់​ចំពោះ​ដំណឹង​នៅ​ព្រឹក​នេះ​ស្តីពី​ការធ្លាក់​យន្តហោះ​អេត្យូ​ពី ដែល​ឆក់យក​ជីវិត​​មនុស្ស​ទាំងអស់​ក្នុង​យន្តហោះ​»​។​

​ក្នុងចំណោម​អ្នកស្លាប់​ក្នុង​ឧបទ្ទវហេតុ​នេះ​ គឺ​បុគ្គលិក​អង្គការសហប្រជាជាតិ​ច្រើន​នាក់ រួម​មាន​ខ្លះ​ធ្វើការ​នៅ​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ទីភ្នាក់ងារ​ជនភៀសខ្លួន​​អង្គការសហប្រជាជាតិ និង​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​៕​ដោយ​៖​វាសនា​/Ha

បុគ្គលិក​កាកបាតក្រហម​រើស​និង​ប្រមែរ​ប្រមូល​សាកសព​នៅ​កន្លែង​ធ្លាក់​យន្តហោះ​អេត្យូ​ពី​