ធ្លាប់តែ​ឮ​ឡាន​កង់​៤ ឥឡូវ​មាន​ឡាន​កង់​២ បើក​ដោយ​ស្វ័យប្រវត្តិ​

1716
ចែករម្លែក
  • 71
    Shares

​វិស្វករ​ជនជាតិ​ចិន​ម្នាក់​បាន​បង្កើត​រថយន្ត​កង់​២​សម្រាប់​អនាគត ដោយ​ផ្អែកលើ​គំរូ​រថយន្ត Ford ឆ្នាំ ១៩៦១ ។​

​រថយន្ត​កង់​២ មាន​លំនឹង​ស្វ័យប្រវត្តិ ឈ្មោះថា Gyrocar នេះ គឺជា​គំនិត​មួយ​កើតមាន​តាំងពី​ជាង ១០០ ឆ្នាំ​មកហើយ ប៉ុន្តែ​មិនបាន​លេច​រូបរាង​ឡើង​នោះទេ​។​

​លោក ជូ លីង​យុន សង្ឃឹមថានឹង​ប្រែគំនិត​នោះ​ឱ្យទៅជា​ការពិត​បាន ជាមួយ​ម៉ូត​រថយន្ត Gyrocar របស់គាត់ ដែល​បំផុសគំនិត​ដោយ​រថយន្ត Ford Gyron ឆ្នាំ ១៩៦១ ។​

​រថយន្ត​កង់​២​នេះ​មិនមាន​ដង​ចង្កូត ឬ​ឈ្នាន់​ល្បឿន​ទេ ហើយ​ជំនួស​មកវិញ គឺ គ្រប់គ្រង​ដោយ Mouse កុំព្យូទ័រ និង​អេក្រង់ ២៤ អ៊ី​ញ​។​

​អ្នក​ផលិត​ឡាន​នេះ​អះអាងថា វា​អាច​បើក​ដោយ​ស្វ័យភាព ហើយ​អាច​លក់​នៅ​ឆ្នាំ ២០២០៕ ដោយ៖ កញ្ញាដាលីស

ឡាន​កង់​២ Gyrocar អាច​នឹង​លក់​នៅ​ឆ្នាំ ២០២០