ធ្លាប់​រួមភេទ​ជាច្រើន​ដង ទីបំផុត​បុរស​យោធា​ម្នាក់​ជាប់គុក​ពីបទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​

1190
ចែករម្លែក

ដោយ : ឆាយា​នាថ​/ កណ្ដាល ​៖ ​បុរស​យោធា​និង​នារី​អាយុ​១៦​ឆ្នាំ ធ្លាប់​រួមភេទ​ជាមួយគ្នា​ជាច្រើន​ដង តែ​ក្រោយមក​បុរស​រូបនេះ បាន​ជាប់ពន្ធនាគារ​ពីបទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស ទៅវិញ​។

​លោក ទី សំណាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល កាលពី​ល្ងាច​ថ្ងៃទី​០១ ខែសីហា សម្រេច​ឃុំខ្លួន​បុរស​ឈ្មោះ សាក់ ចន្ថា អាយុ​៤៤​ឆ្នាំ តាម​មាត្រា​២៤០​នៃ​ក្រមព្រហ្មទណ្ឌ ។

​នគរបាល​ស្រុក​អង្គស្នួល បញ្ជាក់ថា មុនពេល​កើតហេតុ​ជនរងគ្រោះ​និង​ជនសង្ស័យ​បាន​ទាក់ទង​គ្នា​តាម​ឆាត​ទៅវិញទៅមក​ទើបត្រូវ​គ្នា​ហើយ​ជនរងគ្រោះ​បាន​យល់ព្រម​មក​ផ្ទះ​ជនសង្ស័យ ​ហើយ​រួមភេទ​ជាមួយគ្នា​នៅផ្ទះ​ក្នុង​បន្ទប់​ជនសង្ស័យ​។ លុះ​មកដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ ទើប​ដឹង​ដល់​អាណាព្យាបាល​មក​ដាក់ពាក្យ​បណ្តឹង​។

​ជនរងគ្រោះ​បាន​បំភ្លឺថា ខ្លួន​បាន​ឆាត​ជាមួយគ្នា​ទៅវិញទៅមក​ហើយ​សុំ​ស្រលាញ់​ខ្លួន​ហើយ​ ជនសង្ស័យ​ហៅ​ខ្លួន​មក​ផ្ទះ​ ដើម្បី​យកលុយ​ចាយ​ខ្លួន​ក៏​មកដល់​ផ្ទះ​ជនសង្ស័យ​ហុច​លុយឲ្យ​១០​ដុល្លា​រួច​ទាញ​ដៃ​ខ្លួន​ចូល​បន្ទប់​ចាប់​រួមភេទ​តែម្តង ហើយ​ខ្លួន​បាន​រួមភេទ​ជាមួយ​ជនសង្ស័យ​បាន​ចំនួន​៣​ដង​រួចមកហើយ ។ ជនសង្ស័យ​សារភាព ថា ការរួម​ភេទ​នេះ គឺ​កើតឡើង​ពី​ការព្រមព្រៀង ពោលគឺ​គ្មាន​ការបង្ខិតបង្ខំ​ទេ ៕​B