ធ្លាប់​សាក​ក្រពើ​ដុត​ទេ​? អ្នក​ចិញ្ចឹម​ក្រពើ​ម្នាក់​បែកគំនិត​អាំង​សាច់​ក្រពើ​លក់​ផ្អើល​នៅ​ថៃ​

4410
ចែករម្លែក
  • 74
    Shares

អ្នកនិយមចូលចិត្តអាហារថៃ ទើបរកឃើញមុខអាហារមានឱជារសថ្មី បន្ទាប់ពីកសិករចិញ្ចឹមក្រពើម្នាក់ ដែលមានគ្រាមួយនោះប៊ិះក្ស័យធន បានបើកហាងលក់ក្រពើដុតនិងសាច់ក្រពើចង្កាក់អាំង ឬហាងBBQសាច់ក្រពើតាមចិញ្ចើមថ្នល់មួយ នៅជាប់នឹងកសិដ្ឋានចិញ្ចឹមក្រពើរបស់គាត់នៅក្នុងខេត្តរ៉ាតចាប៊ូរី។

ហាងរបស់លោក​ ស៊ីតធីឆៃ ផេនឆាត ដែលលក់សាច់ចង្កាក់អាំងនិងក្រពើអាំងទាំងមូល កំពុងទាក់ទាញអតិថិជនរាប់រយនាក់ក្នុងមួយថ្ងៃដែលចង់សាកសាច់ក្រពើBBQ។

សាច់ក្រពើត្រូវបានអ្នកជំនាញរាយការណ៍ថា ជាសាច់មានសារធាតុចិញ្ចឹមខ្ពស់ ដោយផ្ទុកខ្លាច់តិច កូឡេស្ទេរ៉ូលទាបតែប្រូតេអ៊ីនខ្ពស់ជាងសាច់ជ្រូក សាច់មាន់។វាត្រូវបានគេរាយការណ៍ថាថែមទាំងមានប្រយោជន៍សុខភាព​បេះដូងនិងដំណើរឈាមរត់ ព្យាបាលជម្ងឺផ្លូវដង្ហើមនិងជម្ងឺផ្សេងទៀតតែអ្នកខ្លះញញើតស៊ីសាច់វា៕ដោយ៖វាសនា

ហាងBBQសាច់ក្រពើតាមចិញ្ចើមថ្នល់របស់លោកស៊ីតធីឆៃ ផេនឆាត