ធ្លាប់​ឮ​ចាស់ៗ​ញ៉ាំ​ចេក​ខ្ចី​ស្ងោរ​ទេ​ដូច្នេះ​មាន​ដឹង​អត់ថា​មាន​ប្រយោជន៍​អ្វីខ្លះ​ទៅ​?

297

​ចេក​ខ្ចី​ស្ងោរ​ច្រើនតែ​ត្រូវបាន​ប្រជាជន​ខ្មែរ​យើង ជាពិសេស​ចាស់ៗ អនុវត្តន៍​ជា​ញឹកញាប់​ដើម្បី ទទួលទាន​ដោយមាន​អ្នកខ្លះ​និយាយថា​វា​ឆ្ងាញ់ ហើយ​រក្សាទុក​បានយូរ​នៅពេល​ទុក​ក្នុង​ទូទឹកកក ។ យ៉ាងណាមិញ​ចេក​ខ្ចី​ស្ងោរ ផ្ទុក​ទៅដោយ​ជាតិ​រ៉ែ​ជាច្រើន ដែល​សំខាន់​សម្រាប់​រាងកាយ ។ ដូច្នេះ​តើ​វា មាន​ប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព​ទៅ​៖

អាហារ​ប្រឆាំង​ការ​រាករូស​
​ការសិក្សា​មួយ​បាន​បង្ហាញថា ចេក​ខ្ចី​ស្ងោរ​មាន​ប្រសិទ្ធ​ភាពខ្លាំង​ក្នុង ការប្រឆាំង​នឹង​ការ​រាករូស និង​ជំងឺ ដូចជា Shigelosis ជាដើម ។ បើសិនជា អ្នក​កំពុងតែ​រាក ហើយ​ការ​ញ៉ាំ​ចេក​ខ្ចី ស្ងោរ​នឹង​ជួយ​ឱ្យ​ធូរស្រាល​កាន់តែ​លឿន ។ ការសិក្សា​ជាច្រើន​បង្ហាញថា ចេក​ខ្ចី​ស្ងោរ​មាន ប្រសិទ្ធភាព​យ៉ាង​ល្អ ក្នុងការ​ព្យាបាល​អាកា​រៈ​រាករូស ។
​ ​
សុខភាព​ពោះវៀនធំ​
​ចេក​ខ្ចី​ស្ងោរ​ជួយ​ធ្វើឱ្យ​ស៊ាំ​នឹង អាមីដុង ដែល​សំខាន់បំផុត​សម្រាប់ សុខភាព​ពោះវៀនធំ និង​ជួយ​ព្យាបាល ការ​រលាក​ពោះវៀន និង​ជំងឺ​ពោះវៀនធំ​ផ្សេងៗ​ទៀត ។ ទ្រឹស្តី​មួយ​និយាយថា ការ​ញ៉ាំ​ចេក​ខ្ចី​ស្ងោរ​៣០​នាទី​មុន​បាយ អាចជួយ​បង្ការ​បញ្ហា​ក្នុង​ពោះវៀនធំ​បាន​។ ចេក​ខ្ចី​ស្ងោរ ក៏មាន​សារធាតុ Pectin ដ៏​ច្រើន ដែល​សំខាន់​ក្នុងការ​ព្យាបាល​ការ​ទល់លាមក និង​ជំរុញ​ដល់ ចលនា​របស់​ពោះវៀន​ប្រកបដោយ​សុខភាព​ល្អ​ដែរ ។
​ ​
​ផ្ទុក​ទៅដោយ​វីតាមីន
​ចេក​ខ្ចី​ស្ងោរ​ផ្ទុក​ទៅដោយ វីតាមីន B6 ដែល​សំខាន់ សម្រាប់ ប្រតិកម្ម​អង់ស៊ីម​នីមួយៗ ក្នុង​រាងកាយ ហើយ​វា​ក៏មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ជាច្រើន ដែល​សំខាន់​សម្រាប់​បង្ការ​ជំងឺ​ដាច់ សរសៃឈាម​ខួរក្បាល បញ្ចុះ​សម្ពាធ ឈាម បង្កើត​ឆ្អឹង​ដ៏​រឹងមាំ បន្ថយ​ស្ត្រេ​ស រក្សា​តុល្យភាព ជាតិ​ទឹក​និង​ជំរុញ​មុខងារ បេះដូង ខួរក្បាល និង​តម្រងនោម​។ ចេក​ខ្ចី​ក៏មាន​វីតាមីន C ដែលជា​អង់​ទី​អុក ស៊ី​ដង់​ដ៏​ខ្លាំង​មួយ​សម្រាប់​បង្កើន​មុខងារ ប្រព័ន្ធ​ភាពស៊ាំ និង​បង្ការ​ជំងឺ ។
​ ​
​ស្រក​ទម្ងន់​
​ចេក​ខ្ចី​ស្ងោរ​គឺ​អស្ចារ្យ​សម្រាប់ ការ​សម្រក​ទម្ងន់ ដោយសារតែ​វា​ផ្ទុក​ដោយ​ភាពស៊ាំ​នឹង ជាតិ​អាមីដុង ដែល មិនត្រូវ​បាន​រំលាយ​ក្នុង​ក្រពះ ពោះវៀន តែ​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល និង​ជាតិ​ស្ករ ក្នុង​ឈាម ។ ចេក​ខ្ចី​ស្ងោរ​មាន​កាឡូរី និង កាបូ​អ៊ី​ដ្រា​ត​ទាប តែ​ទឹក​ច្រើន ហើយក៏ ជួយ​ដល់​រាងកាយ​បឺត​ស្រូប​ជាតិ កាល់ស្យូម​កាន់តែច្រើន​ដែរ ។ ចេក​ខ្ចី​ស្ងោរ​នឹង​ជួយ​រំលាយ ជាតិ​ខ្លាញ់​កាន់តែ ច្រើន​និង​បង្កើន​ការរំលាយ​អាហារ ៕ ដោយ​: health.com.kh