ធ្លាយក្លិនមិនល្អពីបទ « ប្រហុក ផ្អក» របស់តារាចម្រៀង ខេមរៈ សិរីមន្ដ ថាបានលួចស្នាដៃ និពន្ធ បទភ្លេងពីលោក ជេន រូហ្វើ

699
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត:ភ្នំពេញ: គ្រាន់តែបញ្ចេញបទចម្រៀងថ្មីមួយបទភ្លាម របស់តារាចម្រៀង ខេមរៈ សិរីមន្ត ស្រាប់តែមានបុរសម្នាក់ជាអ្នកនិពន្ធបទភ្លេង បានចេញមុខមកប្រតិកម្មភ្លាមៗថា បទចម្រៀចំណងជើង « ប្រហុកផ្អក» របស់តារាចម្រៀង ខេមរៈ សិរីមន្ដ គឺជាបទចម្រៀងដែលបានលួចយកស្នាដៃនិពន្ធ របស់លោកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈដែលបទចម្រៀងមួយបទនេះ គឺលោកបានប្រើពេលនិពន្ធទំនុកភ្លេង តាំងពីឆ្នាំ២០១៥ និងអាចរួចរាល់បាន៨០ ភាគរយនៅឆ្នាំ២០១៨។ ស្ងាត់ៗស្រាប់តែបទនេះត្រូវបានផលិតកម្មហង្សមាស បញ្ចេញនៅលើបណ្តាញសង្គមតែម្តង។

អ្នកនិពន្ធទំនុកភ្លេងដែលគេស្គាល់ឈ្មោះថា ជេន រូហ្វើ បានបង្ហោះសារហួសចិត្ត និងសំណូមពរឲ្យផលិតកម្មហង្សមាស លុបបទចម្រៀង « ប្រហុកផ្អក» ចេញ​ព្រោះ បទចម្រៀងមួយនេះ​មិនទាន់បានចរចា ផ្លូវការណាមួយជាមួយនិងលោក​ផ្ទាល់​នោះទេ។ លោកបាននិយាយថា បទ« ប្រហុកផ្អក» ដំបូងឡើយលោក​បានជួប​និង​ត្រូវបានលោក ជួន សុជា ទំនាក់ទំនងឱ្យនិពន្ធបទភ្លេងមួយនេះ​នៅអំឡុងចុងឆ្នាំ២០១៨ ដោយមានការចចារថា នឹងធ្វើបទចម្រៀងជាមួយគ្នា។ លោកបានព្រមព្រៀងជាមួយលោក ជួន សុជា ដែលជាអ្នកទំនាក់ទំនងទិញបទ ក្នុងការងារមួយមានលក្ខខណ្ឌពេញលេញ ពោលគឺ តម្រូវឱ្យធ្វើបទនិពន្ធថ្មី​ទាំងស្រុង និងថតសំឡេងតារាចម្រៀងនៅក្នុងស្ទូឌីយោរបស់ លោក ព្រមទាំងបញ្ជាក់ឈ្មោះអ្នកនិពន្ធបទភ្លេងផងដែរ។

ការចចារមិនទាន់បានត្រូវរ៉ូវ និងស្រេចបាច់ផង ស្រាប់តែបទចម្រៀងមួយនេះ​ត្រូវបាន​ផលិតកម្មរស្មីហង្សមាសបញ្ចេញនៅទីផ្សារទៅហើយ។ លោក ជេន រូហ្វើ បានអះអាងថា បទនេះជាបទដែលលោកបានបង្កើតឡើង ហើយបានដាក់ក្នុងការ​ចរចាជាមួយលោក ជួន សុជា តែបែជាអ្នកទិញបទ ចម្រៀងមួយ នេះ មិនទាន់មានការព្រមព្រៀងច្បាស់ការ និងមិនបានទាក់ទងមកវិញ អស់រយៈពេល យូរហើយ ក៏ស្រាប់តែឃើញបទចម្រៀងនេះចេញដោយផលិតកម្មរស្មីហង្សមាស ទាំងមិនបានសុំការអនុញ្ញាតពីម្ចាស់ស្នាដៃពិតប្រាកដ។ លោកជេន បានធ្វើការ​បញ្ជាក់ថា នេះជាការលួចស្នាដៃទាំងស្រុងរបស់លោក ហើយខាងផលិតកម្មរស្មី​ហង្សមាស បានដាក់ឈ្មោះនិពន្ធបទភ្លេងជាមនុស្សផ្សេងទៀត ដែលនេះត្រូវបានម្ចាស់ស្នាដៃ ចាត់ ទុកថា មិនឱ្យតម្លៃអ្នកនិពន្ធទាំងនៅមានជីវិត​តែម្ដង។

លោក ជេន រូហ្វើ ជាអ្នកនិពន្ធបទភ្លេងថ្មីបានប្រកាសថា បទចម្រៀងមួយនេះ គឺត្រូវបានលួច និងគ្មានបានចំណាយប្រាក់អ្វីសូម្បីតែបន្ដិចឱ្យលោកនោះទេ។ លោកប្រកាស ថា សូមឱ្យខាងផលិតកម្មរស្មីហង្សមាសលុបបទ​ចម្រៀង​នេះជាបន្ទាន់ ព្រោះថា បទនេះមិនត្រូវបានអនុញ្ញាតឱ្យខាងហង្សមាសនោះទេ។ បើតាមសម្តីលោក ជេន រូហ្វើ បានបញ្ជាក់ថា បទនេះត្រូវបានលោក ជួន សុជា ប្រាប់លោកថា រៀបចំ និងបានលក់ សិទ្ធិទៅឱ្យខាងផលិតកម្មថោនរួចរាល់​ជាស្រេចអស់ទៅហើយ។ លោកចាត់ទុកថា ផលិតកម្មរស្មីហង្សមាស គ្មានការចចារច្បាស់លាស់ និងមិនបានឱ្យតម្លៃ អ្នកនិពន្ធបទភ្លេងមួយនេះ ដោយលួចស្នាដៃរបស់លោកទៅធ្វើជាបទខ្លួនឯងទាំងស្រុង៕/Ha

តោះចង់ដឹងយ៉ាងណា ស្តាប់ការបកស្រាយរបស់ លោក ជេន រូហ្វើ !

បកស្រាយរឿងបទ៖ ប្រហុកផ្អក

គេងគិតមួយយប់ទើបយល់ថាខ្លួនឯងដូចគ្មានតំលៃ ដូច្នេះថ្ងៃនេះសូមចេញមុខបកស្រាយទាក់ទងនិងបទ ៖ ប្រហុកផ្អក នៅហង្សមាស!

Posted by Jane Roffer Music on Thursday, July 18, 2019