ធ្លាយ​ដំណឹង ឱក សុគន្ធ​កញ្ញា ភ្ជាប់ពាក្យ​ស្ងាត់ៗ​ជាមួយ​ប្អូនប្រុស​ថៅកែ​ហង្ស​មាស​

2100
ចែករម្លែក
  • 11
    Shares

ដោយ​ : ​បញ្ញា​សាស្ត្រ​ / ភ្នំពេញ​ ៖ ​ថ្ងៃ​១៨ មិថុនា ២០១៨ ជា​ថ្ងៃ​វេលា​ល្អ ខណៈដែល​អ្នកគាំទ្រ​មួយចំនួនធំ​កំពុង តែ​ស្រឡាំងកាំង នឹង អាយ​ឌ​ល (Idol) របស់​ពួកគេ​កំពុងតែ​ភ្ជាប់ពាក្យ​យ៉ាង​ស្ងៀមស្ងាត់ មិនសូវ​បើកចំហរ​ឲ្យ​ទូលំទូលាយ​។

ជាក់ស្តែង​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​លំដាប់​ប្រទេស កញ្ញា ឱក សុគន្ធ​កញ្ញា បាន​ភ្ជាប់ពាក្យ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៨ មិថុនា ២០១៨ ជាមួយនឹង​ប្អូនប្រុស​ថៅកែ​ហង្ស​មាស នៅក្នុង​បូរី អ័​រ​គី​ដេ​វីឡា​គម្រោង​ទី​២ រួម ជាមួយ ​សាច់ញាតិ និង មាតាបិតា​ទាំងសងខាង​។

ប្រភព​ស្និទ្ធ​នឹង​តារាចម្រៀង​ស្រី​រូបនេះ បាន​បង្ហើប​ថា ពិធី​ភ្ជាប់ពាក្យ​ទាំងមូល មិនទាន់​ត្រូវបាន​ទម្លាយ​រូបភាព​ថត​ពាក់​ជញ្ជៀន នោះទេ ត្បិត​អ្នកចូលរួម​ហាក់​ត្រូវបាន​គោរព​នូវ​សិទ្ធ​បុគ្គល​ទាំងពីរ ព្រោះថា ពួកគេ​បាន​ថតរូប​បង្ហោះ​សារ​ជូនពរ​ដូចគ្នា តែ​ក្រោមរូបភាព ឡើង​គេហដ្ឋាន​ថ្មី​របស់ កញ្ញា ឱក សុគន្ធ​កញ្ញា ទៅវិញ​។

ដោយសារតែ​រូបភាព​ភ្ជាប់ពាក្យ របស់​តារាចម្រៀង ស្រី កញ្ញា ‍​ឱក សុគន្ធ​កញ្ញា មិន​ត្រូវបាន​បញ្ចេញ​ជា​សាធារណៈ ដូច​ពិធី​ភ្ជាប់ពាក្យ​លោក ញ៉ែម សុគន្ធ ដូច្នេះហើយ អ្នកគាំទ្រ​ជាច្រើនរូប​របស់ សុគន្ធ កញ្ញា នៅតែ​មិនទាន់​អស់ចិត្ត​ខណៈដែល​ពួកគេ ខ្លះ​បាន​ផ្គូរ​ផ្គង​ជាមួយនឹង​តារាចម្រៀង​ប្រុស លោក ឆន សុវណ្ណ​រាជ និង​អ្នកគាំទ្រ​ខ្លះទៀត បាន​បញ្ចេញមតិ​ថា ហេតុអ្វី អាយ​ឌ​ល​របស់​ពួកគេ មិនអាច​នៅ​ជា Single (​នៅ​លីវ​) អស់​មួយជីវិត​។

ដោយសារតែ​ខ្លាច​ប៉ះពាល់​ដល់​អាជីព​ចម្រៀង កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ដូច​ពេលនេះ ព្រោះថា កិត្តិ​ស័​ព្ឌ​របស់​នាង​កំពុង តែ​ហក់​ឡើង​ខ្ពស់​ដូច​ឡើង​កាំជណ្តើរ អីចឹង​ហើយ បើទោះបីជា សុគន្ធ កញ្ញា និង លោក អ៊ឹង សុខលី បាន​ព្រម ព្រៀង​ថ្ងៃ​ពិសេស​ជ្រើសរើស​ភ្ជាប់ពាក្យ​ភ្ជាប់​សម្តី​ចាស់ទុំ​ទាំងសងខាង​ហើយ​ក្តី ប៉ុន្តែ​រូបភាព​ស្តីអំពី ពិធី​ទាំងមូល​មិនត្រូវ​បានបង្ហាញ​។

ប្រភព​ស្និទ្ធ​បញ្ជាក់ថា នោះ​គឺជា​ពិធី​ភ្ជាប់ពាក្យ​ភ្ជាប់​សំដី​ទាំងសងខាង ប៉ុន្តែ​ការ​ជ្រើស​វេលា​ជ័យ សម្រាប់​គូ​ស្វាមី ភរិយា​ថ្មី​មួយគូ​នេះ គេ​មិនទាន់​បានកំណត់​វេលា​នៅឡើយ​ទេ​៕​B