ធ្លាយ​ទុយោ​ធុង​ហ្គាស ផ្ទុះ​ឆេះ​នៅ​ហាង​ស៊ុប​ចង្កាក់ ផ្អើល​អស់​មនុស្សម្នា​កាលពី​វេលា​ថ្ងៃ​ត្រង់នេះ​

1105
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ធ្លាយ​ទុយោ​ធុង​ហ្គាស ផ្ទុះ​ឆេះ បង្ក​ការភ្ញាក់ផ្អើល​នៅ​ហាង​ស៊ុប​ចង្កាក់ បាន​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ សមត្ថ​កិ​ច្ធ​ជួយ​អន្តរាគមន៍​ភ្លាមៗ តែ​មិន​បង្ក​ដល់​មនុស្ស​ឲ្យ​រងរបួស​ឡើយ កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃត្រង់ នា​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​ខាងក្រោយ​សាលា​ពន្ធដា​សាខា​ទួលគោក តាម​បណ្ដោយ​ផ្លូវ​១១២ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ម្ចាស់​ហាង​ខាងលើ ឈ្មោះ ប៉ោង ឡា​លីន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួញ ផ្លូវ​លេខ​១៥០ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌ​ទទួល​គោក និង​មុខរបរ​លក់​ស៊ុប​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ បុគ្គលិក​ហាង​ស៊ុប បានធ្វើ​ម្ហូប​នៅ​កន្លែង​ចុងភៅ រួច​ក៏បាន​សាយភាយ​ហ្គាស​ចេញមកក្រៅ​បង្ក​ការឆាបឆេះ​តែម្ដង ពេលនោះ បុគ្គលិក​នាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់ តែ​មិនអាច​គ្រប់គ្រង​បាន ពេលនោះ បាន​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ មកដល់​ទីតាំង​កើតហេតុ​ចំនួន​៦​គ្រឿង បាន​ប្រើប្រាស់​បាញ់​ពន្លត់​ចំនួន​៤​គ្រឿង​រលត់​ជា​ស្ថាន​ពរ​។​

​សូមបញ្ជាក់​ផងដែរ ក្នុង​ហេតុការណ៍​នេះ មិនបាន​បង្ក​ឲ្យ​មាន​មនុស្ស​រងរបួស​ឡើយ គ្រាន់តែ​បង្ក​ឲ្យ​ខូចខាត​សម្ភារៈប្រើប្រាស់​ក្នុង​ហាង​មួយចំនួន​៕ ល​

#