ធ្លាយ​បំពង់​ហ្គាស​ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់អគ្គិភ័យ​មកជួយ​អន្តរាគមន៍​

304
ចែករម្លែក
  • 9
    Shares

ដោយ:ចាន់តូ/​ភ្នំពេញ ៖ ទីតាំង​យានដ្ឋាន​ធម្មជាតិ​ហ្គាស​មួយកន្លែង​បាន​ធ្លាយ​បំពង់​ហ្គាស​បង្ក​ឲ្យ​ភ្ញាក់ផ្អើល ប្រជាពលរដ្ឋ​ភ័យ​ស្លន់ស្លោ​ខ្លាច​កើតមាន​អគ្គិភ័យ ហៅ​រថយន្ត​ពន្លត់អគ្គិភ័យ​មកជួយ​អន្តរាគមន៍​។​

ហេតុ​ការ​នេះ​បាន​កើតឡើង កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែ​កុ​ម្ភៈ​ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​១៩៨៦​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​ ម្ចាស់​ទីតាំង​មិន​ត្រូវបាន​ស្គាល់ឈ្មោះ យានដ្ឋាន​ដែល​បាន​ធ្លាយ​បំពង់​ហ្គាស​ខាងលើនេះ​មាន​ឡូ​ហ្គោល​(​ធម្មជាតិ​ហ្គាស​សាខា ស្រេង ប្រណី​)​។​

​ប្រភពពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា យានដ្ឋាន​ខាងលើ​បាន​ធ្លាយ​ហ្គាស តែ​មិនមាន​ឆាបឆេះ​ជា​អណ្តាតភ្លើង​ទេ​គឺ​គ្រានតែ​ភាយ​ក្លិន​ហ្គាស​ចេញមក​ពេញ​ដងផ្លូវ បង្ក​ឲ្យ​ពលរដ្ឋ​ភ័យ​ស្លន់ ខ្លាច​ក្លាយជា​គ្រោះ​អគ្គីភ័យ។​

ក្នុងករណី​ធ្លាយ​ភាយ​ហ្គាស​ខាងលើនេះ ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​បិទផ្លូវ​១៩៨៦​មួយ​កំណាត់​ទាំងស្រុង​តែម្តង​ខ្លាច​ ដើម្បី​ការពារ​សុ​វត្ថិភាព បងប្អូន​ប្រជាពលរដ្ឋ​មាន​បញ្ហា។ក្នុង​ប្រតិបត្តិ​ការណ៍​ខាងលើនេះ​ សមត្ថកិច្ច​បានចេញ​រថ​យន្ត​ពន្លត់អគ្គិភ័យ​ចំនួន​៧​គ្រឿង​មក​អត្ត​រាគ​មន៍​ភ្លាមៗ ​ដោយ​ប្រើប្រាស់​ទឹក​អស់​៣​គ្រឿង​ទើប​គ្រប់គ្រង​ស្ថាន​ការ​បាន។​

ប្រភពពី​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​បានឲ្យដឹងថា ​ទីតាំង​ខាងលើនេះ​ត្រូវបាន​ផ្អាក​អាជីវកម្ម​បណ្តោះអាសន្ន​សិន​ដោយ​ម្ចាស់​ទីតាំង​ ពុំមាន​ច្បាប់​គ្រាប់​គ្រាន់​ក្នុង​ការបើក​អាជីវកម្ម​។ដូច្នេះ​អាជ្ញាធរ​តម្រូវឲ្យ​ម្ចាស់​ទីតាំង ​ត្រូវ​រៀបចំ​ឯកសារ​សុំច្បាប់ឲ្យបាន​ត្រឹមត្រូវ​ជាពិសេស​​ត្រូវឲ្យជំនាញ​ខាង​ផលិត​ហ្គាស​មក​ត្រួតពិនិត្យ​ឡើងវិញ​ ឲ្យ​ត្រឹមត្រូវ​តាម​លក្ខ​ណៈ​បច្ចេកទេស​៕​B/