ធ្វើការ​ច្រើន​ម៉ោង​អាច​កើត​ជំងឺ​បេះដូង​ដែរ​ទេ​?

247

​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Daily Mirror បានឱ្យដឹងថា ការធ្វើការ​ច្រើនពេក​អាច​ប្រឈម​នឹង ជំងឺ​បេះដូង​កាន់តែខ្លាំង ហើយ​កាល ណា ដែល​ធ្វើការ​ថែម​ម៉ោង​ទៀត​អាច​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង រហូតដល់ ៦៧​ភាគរយ ។​
​ ​
​រឿងនេះ​បានមកពី​ការសិក្សា មួយ​ដែល​តាមដាន​ទៅលើ​ប្រជាជន អង់គ្លេស ប្រមាណ​៧.០៩៥​នាក់ រយៈ ពេល​១០​ឆ្នាំ ដោយ​ពិនិត្យ​ទៅលើ​រយៈ ពេលដែល​ពួកគេ​ធ្វើការ​មាន​ជាប់ ទាក់ទង​នឹង​ការ​ប្រឈម​នឹង​ជំងឺ​គាំង បេះដូង​ឬ​អត់ ។ ក្នុងពេល​សិក្សា មាន មនុស្ស​ប្រមាណ​១៩២​នាក់​ធ្លាប់មាន អាការ​គាំងបេះដូង ខណៈ​ពួកគេ​កំពុង តែ​ធ្វើការ​១១​ម៉ោង​ក្នុង​មួយថ្ងៃ (៦៧ ភាគរយ​) ហើយ​វា​ក៏​កើតឡើង​ច្រើន ជាង​អ្នក​ដែល​ធ្វើការ​ពី​ប្រាំពីរ​ទៅ ប្រាំបី​ម៉ោង​ក្នុង​មួយថ្ងៃ​ដែរ ។​
​ ​
​ការសិក្សា​នេះ មានការ​រៀបចំ បានល្អ​មែន តែ​វា​គ្រាន់តែ​សិក្សា​លើ មនុស្ស​មួយក្រុម​ប៉ុណ្ណោះ ហើយក៏​មិន បាន​វាយតម្លៃ​ទៅលើ​ប្រជាជន​អង់គ្លេស ទាំងមូល​ដែរ ។ ដូច្នេះ​វា​នៅតែ​មិនទាន់ ច្បាស់​ថា ការធ្វើការ​រយៈពេល​ច្រើន ម៉ោង​ធ្វើឱ្យ​កើត​ជំងឺ​គាំងបេះដូង​ដែរ ព្រោះ​វា​អាច​ដោយសារតែ​កត្តា​ជាច្រើន ទៀត​ដូចជា ស្ត្រេ​ស របៀប​រស់នៅ ដែល​មិន​ផ្តល់​សុខភាព​ឬ​ការធ្វើការ​យូរ ម៉ោង ៕ ដោយ​៖ health.com.kh​