ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរ​ផ្លូវគោក​ដល់​សិស្សានុសិស្ស​នៅតាម​វិទ្យាល័យ​បន្ថយ​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​

1062
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​ការចុះ​ធ្វើ​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ចរាចរ​ផ្លូវគោក​ដល់​សិស្សានុសិស្ស​ដែល​រៀន​នៅតាម​វិទ្យាល័យ​ទទួលបាន​នូវ​ពុទ្ធិ​លើ​ផ្នែក​ច្បាប់​ចរាចរ​ផ្លូវគោក និង​ដើម្បី​ចូលរួម​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បាន​៥០​ភាគរយ ត្រឹម​ឆ្នាំ​២០២០ ស្របទៅតាម​ផែនការ​សកម្មភាព​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​
​ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃទី​៥​និង​ទី​៦​ខែមិថុនា​ឆ្នាំ​២០១៨​នេះ អនុ​គណៈកម្មាការ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ បាន​ចុះ​អប់រំ ផ្សព្វផ្សាយ​ច្បាប់​ចរាចរ​ផ្លូវគោក​ដល់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ និង​វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារ​ដើមថ្កូវ ។​
​មន្ត្រី​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​កាលពី​ព្រឹក​ថ្ងៃទី​៥​និង​៦​ខែមិថុនា​ឆ្នាំ​២០១៨​នេះ អនុ​គណៈកម្មាការ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរ​ផ្លូវគោក​ដល់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ និង​វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារ​ដើមថ្កូវ ។​ក្នុង​កម្មវិធី​នោះ​ក៏មាន​ការផ្តល់​រង្វាន់​មួកសុវត្ថិភាព​ដល់​សិស្សានុសិស្ស​ណា​ដែល​បាន​ឆ្លើយ​ត្រូវ​សំណួរចម្លើយ​ច្បាប់​ចរាចរ​ផ្លូវគោក​ចំនួន​២០០​មួក​ផងដែរ​។​
​គួរ​បញ្ជាក់ថា​៖ គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​ឃាតក​លេខ​១ ដែល​ឆក់យក​ជីវិត​មនុស្ស​ជា​រៀងរាល់ថ្ងៃ ដែល​ទៀមទា​អោយមាន​ការរួម​គ្នា​ទប់​ស្កាត់ និង​នាំគ្នា ចូលរួមចំណែក​ក្នុងការ​បង្កើន​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​សុវត្ថិភាព​ចរាចរណ៍​នេះ ។​តាមរយៈ​សកម្មភាព​នេះ​យើងទាំងអស់គ្នា​ត្រូវ​ចេះ​ចែករំលែក​ព័ត៌មាន​អំពី​សុវត្ថិភាព​ចរាចរណ៍ និង​ជួយ​បន្ត​ប្រាប់​ដល់​អ្នកប្រើប្រាស់​ផ្លូវ និង​ផ្តល់​ជា​សារ​ដែល​ពួកគាត់​អាច​យកទៅ​ចែករំលែក​ជាមួយ​ក្រុមគ្រួសារ និង​មិត្ត​ភ័ក្តិ ដើម្បី កាត់បន្ថយ​គ្រោះថ្នាក់​ទាំងអស់គ្នា ៕