ធ្វើជា​មិត្ត​ល្អ​គួរ​ឲ្យ​ជឿទុកចិត្ត​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍​ជានិច្ច​

567

​ប្រទេស​ចិន​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​មួយ ។ បទពិសោធន៍​ចិន គឺ​ប្រទេស​កំពុងអភិវឌ្ឍន៍​ត្រូវ តែ​ខិតខំ​ធ្វើការ​អភិវឌ្ឍ ។ ប៉ុន្មាន​ឆ្នាំ​មកនេះ​ប្រទេស​ចិន​បានទទួល​ការរីកចម្រើន​យ៉ាង​ឆាប់ រហ័ស​ជាពិសេស​សព្វថ្ងៃ​ប្រទេស​ចិន​បាន​ឈានចូល​ក្នុងដំណាក់កាល​នៃ​ការធ្វើកំណែទម្រង់​ឲ្យ កាន់តែ​ស៊ីជម្រៅ ហើយ​កំពុង​ជួបនឹង​បញ្ហា​ប្រឈម​ដ៏​ច្រើន​លើ​ពិភពលោក ។ ប្រទេស​កំពុង អភិវឌ្ឍន៍​ដ៏​ច្រើន​កំពុងតែ​ខិតខំ​សិក្សា​ស្រាវជ្រាវ​អំពី​មាគ៌ា​អភិវឌ្ឍន៍​ដោយមាន​ស្ថិរភាព ហើយ ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ ។ ប្រទេស​ចិន និង​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​នានា មាន​ផលប្រយោជន៍​រួម និង​គោលជំហរ​ស្រដៀង​គ្នា​ក្នុងការ​រក្សា សន្តិភាព​ស្ថិរភាព និង​ជំរុញ ការអភិវឌ្ឍ ។ ជា​រៀង​រហូតមក​ប្រទេស​ចិន​ចាត់ទុក​ប្រទេស​កំពុងអភិវឌ្ឍន៍​ជា​មូលដ្ឋានគ្រឹះ​នៃ គោលនយោបាយ​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ចិន ។ ប្រទេស​ចិន​យកចិត្តទុកដាក់​កម្រិត ខ្ពស់​ចំពោះ​ការអភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​ប្រទេស​កំពុងអភិវឌ្ឍន៍​ហើយ​ផ្ដួចផ្ដើម​យ៉ាងសកម្ម និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ការធ្វើ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កំពុងអភិវឌ្ឍន៍ ។​

​ការ​អនុត្ត​ជាក់ស្ដែង​បា​នស​បញ្ជាក់ថា ការបង្កើន​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ ប្រទេស​កំពុងអភិវឌ្ឍន៍​ជា​ជម្រើស​យុទ្ធសាស្ត្រ​ផ្នែក​ទំនាក់ទំនង​ការទូត ដែល​ប្រទេស​ចិន​ប្រកាន់ ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​រយៈពេល​យ៉ាងយូរ​វែង​កន្លងទៅ ។ ឆ្នាំនេះ​ប្រទេស​ចិន​បានទទួល សមិទ្ធផល​ថ្មី​ក្នុង​វិស័យនេះ ។ ប្រទេស​ចិន​បានរៀបចំ​ដោយ​ជោគជ័យ​នូវ​សកម្មភាព​ផ្សេងៗ ដែល​បាន​បង្កើត​យន្តការ​សន្ទនា និង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​កំពុងអភិវឌ្ឍន៍​ក្នុង​តំបន់ នានា ដូចជា​កិច្ចប្រជុំ​រដ្ឋមន្ត្រី​លើក​ទី​២​នៃ​វេទិកា​ចិន​-​អាមេរិក​ឡាទីន កិច្ចប្រជុំ​រដ្ឋមន្ត្រី​លើក​ទី​៨ នៃ​វេទិកា​សហប្រតិបត្តិការ​ចិន​-​អារ៉ាប់ និង​កិច្ចប្រជុំ​កំពូល​ក្រុង​ប៉េកាំង​នៃ​វេទិកា​ចិន​-​អាហ្វ្រិក ព្រមទាំង​កិច្ចប្រជុំ​កំពូល​ស្ដីពី​ការអបអរសាទរ​ខួប​លើក​ទី​១៥ នៃ​ការបង្កើត​ទំនាក់ទំនង​ភាព ជា​ដៃគូ​យុទ្ធ​សា​ស្តរ​ចិន​-​អាស៊ាន ដែល​នឹង​រៀបចំ​នៅ​ខែវិច្ឆិកា​ខាងមុខ ។ ក្រៅពីនេះ ភាគី​ចិន​បានរៀបចំ​សកម្មភាព​ទំនាក់ទំនង​ការទូត​សំខាន់ៗ​ជាច្រើន​ដូចជា កិច្ចប្រជុំ​ប្រចាំឆ្នាំ ២០១៨ នៃ​វេទិកា BOAO ទ្វីបអាស៊ី និង​កិច្ចប្រជុំ​កំពូល​ក្រុង​ឈី​ង​តាវ​នៃ​អង្គការ​សហប្រតិបត្តិ ការ​សៀង​ហៃ ដែលមាន​ការចូលរួម​ពី​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​នានា ។ ឯកឧត្តម វ៉ាង យី សមាជិក​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន​មានប្រសាសន៍ថា ឆ្នាំនេះ​គឺជា​”​ឆ្នាំ​សហប្រតិបត្តិការ​ជាមួយ ប្រទេស​កំពុងអភិវឌ្ឍន៍​” សម្រាប់​ការអភិវឌ្ឍ​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ចិន ។​

​ជាពិសេស​ខណៈពេលដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​មួយចំនួន​ជួបនឹង​បញ្ហា​ឳ​ន​ភាព​សន្តិភាព ឳ​នភា​ពនៃ​ការអភិវឌ្ឍន៍ និង​ឳ​នភា​ពនៃ​ការគ្រប់គ្រង​ប្រទេស​ចិន​ដែលជា​ប្រទេស​កំពុង អភិវឌ្ឍន៍​ធំជាងគេ​លើ​ពិភពលោក​នឹង​រួមសហការ​យ៉ាង​ស្អិតល្មួត​ជាមួយ​បណ្ដា​ប្រទេស​កំពុង អភិវឌ្ឍន៍​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ រួមគ្នា​កសាង “​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” បង្កើត​សហគមន៍​រួម​វាសនា​មនុស្សជាតិ និង​អភិវឌ្ឍន៍​ទំនាក់ទំនង​អន្តរជាតិ​បែប ថ្មី​ជាដើម ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឈ្នះ​ឈ្នះ និង​រួមគ្នា​ធ្វើការ​អភិវឌ្ឍន៍ ៕ ​ដោយ: ចា សៀវ​តុង​ (​កាសែត​ប្រជាជន​ដេលី​បោះពុម្ពផ្សាយ​នៅ​ឯនាយសមុទ្រ​)​