ធ្វើយ៉ាងណា ដើម្បី​បង្ការ​ជំងឺ​ទឹកនោមផ្អែម​ចំពោះ​កុមារ​?

496
ចែករម្លែក
  • 1
    Share

​ជំងឺ​ទឹកនោមផ្អែម​ចំពោះ​កុមារ ជា​ជំងឺ​មួយ​ក្នុងចំណោម​ជំងឺ ដែល​ឪពុកម្តាយ​ទាំងឡាយ យកចិត្តទុកដាក់​បំផុត ។ វា​ជា​ជំងឺ​រ៉ាំរ៉ៃ ធ្វើឱ្យ​ថយចុះ​មុខងារ​របស់​បណ្តា​ផ្នែក​ផ្សេងៗ​ក្នុង​សរីរាង្គ ។ កត្តា​មួយ​ក្នុងចំណោម​កត្តា មាន​ពាក់ព័ន្ធ​ច្រើន​បំផុត​ដល់​ជំងឺ​នេះ គឺ​លើស​ទម្ងន់ ។ ភាគច្រើន​នៃ អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ជា​អ្នក​លើស​ទម្ងន់ ឬ ធាត់ ។​

​វិធានការ​បង្ការ​ជំងឺ​មួយ​ដែល គួរ​អនុវត្តន៍ គឺ​ជ្រើសរើស​អាហារ ហើយ​ទោះបី​ជំងឺ​ទឹកនោម ផ្អែម​ប្រភេទ មួយ​មិនអាច​ទប់ស្កាត់បាន តែ​អាច ទប់ស្កាត់បាន​ជំងឺ​ទឹកនោមផ្អែម ប្រភេទ​២ ។​

​ខាងក្រោម​នេះ ជា​របប​អាហារ ដែល​ឪពុកម្តាយ​គ្រប់រូប​គួរ​ចាប់អារម្មណ៍ ដើម្បី​បញ្ចៀស​កុំឱ្យ​កូន កើត​ជំងឺ​ទឹកនោមផ្អែមៈ​

•​កំហិត​អាហារ​មាន​ជាតិខ្លាញ់​ច្រើន​
អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន អាចរួមចំណែក​បង្ក​ជំងឺ​ទឹកនោមផ្អែម និង​ថែមទាំង​បញ្ហា​សរសៃ ឈាម​បេះដូង ថែម​ទៀតផង ។​

មិន​បរិភោគ​ប្រៃ​
បរិភោគ​ប្រៃ​នាំ​ដល់​ភាពមិន ប្រក្រតី​នៃ​ដំណើរការ​បំប្លែង​សារជាតិ​, ធ្វើឱ្យ​កើន​ការ​បញ្ចោ​ញ អាំង​ស៊ុយ​លីន​, ផ្តើម​ពី​នោះ នាំ​ដល់​កម្រិត​ស្ករ​ក្នុង ឈាម​កើន​ខ្ពស់ ។​
​ ​
បន្ថយ​ស្ករ​, ជាតិ​ម្សៅ​
អាហារ​ផ្ទុក​ស្ករ​, ម្សៅ​ច្រើន អាចជា​កត្តា​ចម្បង​មួយ​បង្ក​ឱ្យលើស​ទម្ងន់​, ធ្វើឱ្យ​កើន​ហានិភ័យ កើត​ជំងឺ ទឹកនោមផ្អែម ដូច្នេះ​ទាំង​ទឹកក្រូច និង ទឹក​ផ្លែឈើ​ប្រអប់​គួរ​កាត់បន្ថយ ឬ​ដកចេញ​ទាំង ស្រុង​ពី​របប​ទទួលទាន​។​
​ ​•
អាហារ​លឿន​
​សឹងតែ​ទាំង​អស់នៃ​អាហារ​លឿន មាន​ផ្ទុក​បរិមាណ​សូ​ដ្យូ​ម និង​ស្ករ​ខ្ពស់​អាចរួមចំណែក​ធ្វើឱ្យ លើស​ទម្ងន់ ។ ការស្រាវជ្រាវ​បង្ហាញថា អាហារ​កែច្នៃ​ស្រាប់​ធ្វើឱ្យ​កើន​ហានិភ័យ​កើត​ជំងឺ ទឹកនោមផ្អែម​ដល់​៣០​ភាគរយ​។​

•​បរិភោគ​ជាតិ​សរសៃ​ច្រើន​
បរិភោគ​ជាតិ​សរសៃ​ច្រើន មាន​ប្រយោជន៍​សម្រាប់​សុខភាព​ផ្លូវ ពោះវៀន និង​ជួយ​គ្រប់គ្រង ទម្ងន់​បានល្អ ។ បរិភោគ​ជាតិ​សរសៃ​ច្រើន​ជួយ រក្សា​បរិមាណ​ស្ករ​ក្នុង​ឈាម និង​កម្រិត អាំង​ស៊ុយ​លីន​នៅ​ទាប​បំផុត ។​
​ ​
បំពេញ​វីតាមីន D
​វីតាមីន D សំខាន់បំផុត​ក្នុង ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ។ កុមារ​ត្រូវបាន​ផ្គត់ផ្គង់​គ្រប់​វីតាមីន D ក៏​បន្ថយ​បាន​៧៨​ភាគរយ ហានិភ័យ កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​មួយ ប្រៀប​នឹង​កុមារ ខ្វះ​វីតាមីន D ។ អាច បំពេញ​វីតាមីន D ពី​ពពួក​ត្រី​សមុទ្រ​, ប្រេង​អូ​លីវ និង​ការប្រាស្រ័យ​ផ្ទាល់ ជាមួយ​កម្តៅថ្ងៃ ៕ ប្រែ​សម្រួល​: រតនៈ​