ធ្វើ​កឋិន​នៅ​ក្មេង​ដាក់ខ្លួន និង​អាយុ​ខ្លី​មែនឬ​?

726

(​ភ្នំពេញ)​៖ មាន​ពាក្យ​ចចាមអារ៉ាម​គ្មាន​ប្រភព​ច្បាស់លាស់​ពោល ពាក្យ​អកុសល​អំពី​បុណ្យ​កឋិនទាន​ថា អ្នកណា ធ្វើបុណ្យ​កឋិន​ពេល​ខ្លួន​នៅ​វ័យ ក្មេង អ្នកនោះ​នឹងដាក់​ខ្លួន ធ្វើ​ការងារ​មិនបាន​សម្រេច​ចេះតែ​ខុស​ចេះតែ​ថ្លោះធ្លោយ ប្រកបមុខរបរ​រក​ទ​ទទួលទាន​ចេះ តែ​ខូច​ចេះតែ​ខាត​ចេះ​បាត់​ចេះតែ​បង់ ទ្រព្យធន​ចេះតែ​របេះ​ខ្សោយ​ទៅៗ សាច់ញាតិ​មិត្តភក្តិ​គ្រួសារ​ចេះតែ​ឈ្លោះ ទាស់ទែង​បែកបាក់​គ្នា ខ្លួនឯង​ក៏​ជួបតែ​គ្រោះកាច​គ្រោះ​កម្ម ជួបតែ​រឿង​អកុសល ក្នុង​ជីវិត​រហូត​ធ្លាក់ខ្លួន​ឈឺ ឬ​គ្រោះ ថ្នាក់​រហូតដល់​បាត់​ជីវិត​។​
​ ​
​អ្នក​ដែល​ផ្សព្វផ្សាយ​ជំនឿ​ដ៏ គួរឱ្យ​រង្កៀស​នេះ​បាន​បញ្ជាក់ថា ដែល ហៅថា “ វ័យក្មេង “ គឺ​សំដៅលើ​មនុស្ស ទាំងឡាយណា​បើជា​បុរស​អាយុ​ក្រោម ៤០​ឆ្នាំ , បើជា​ស្ត្រី​អាយុ​ក្រោម​៣៥​ឆ្នាំ ហើយ​ដែល​ហៅថា “ ធ្វើ​កឋិន “ គឺ​សំដៅ ដល់​អ្នក​ដែល​ធ្វើជា “ ម្ចាស់​កឋិន “​គឺ​មិន មែន​គ្រាន់តែ​ជា​អ្នកចូលរួម​ជាមួយ​គេ ដោយ​ត្រៃ​ដោយ​លៀង ឬ​ដោយ​ទេយ្យទាន​ផ្សេងៗ​ឡើយ​។​
​ ​
​ប៉ុន្តែ​លោកអ្នក​បញ្ញវន្ត​ទាំងឡាយ​មាន​ព្រះ​មេគណ​រាជធានី​ភ្នំពេញ ព្រះ​ភិក្ខុ​ឃឹម សន ជាដើម​បាន​បដិសេធ ទាំងស្រុង ហើយ​ថា​ការលើកឡើង​បែប នេះ​គឺជា​ជន​ដែល​បំណង​អាក្រក់​ចំពោះ ព្រះពុទ្ធសាសនា ឬ​ជា​ជន​ទ្រុស្ត​ព្រះពុទ្ធ សាសនា​ទៀតផង​ក្នុង​គោលបំណង បំភិតបំភ័យ និង​ធ្វើឱ្យ​សទ្ធា​ជ្រះថ្លា​របស់ ពុទ្ធបរិស័ទ​ចំពោះ​ព្រះពុទ្ធសាសនា ថយចុះ​តែប៉ុណ្ណោះ​។​ ​
​ ​
​ព្រះ​ភិក្ខុ សាន ភា​រ៉េត (​ជា ធម្ម​ក​ធិ​ក​ដ៏​មាន​កិត្តិនាម​មួយ​អង្គនា សម័យកាល​នេះ​) បាន​ពន្យល់​ដោយ ហេតុផល​ជាច្រើន​ថា អ្នកខ្លះ​ទើបតែ​កើត មក​មិនទាន់បាន​ប៉ុន្មាន​ម៉ោង​ប៉ុន្មាន​ថ្ងៃ ប៉ុន្មាន​ខែ​ឬ​ប៉ុន្មាន​ឆ្នាំ​ផង ក៏​ស្លាប់ទៅ​ទាំង ពួកគេ​មិនទាន់​បានដឹងថា កឋិន​ជា​អ្វី ផង​។ អ្នកខ្លះ​មិនដែល​បានធ្វើ​កឋិន​សូម្បី តែ​ទៅ​ចូលរួម​បុណ្យកឋិន​ក៏​មិនដែល ផង​មាន​អ្នក​ដែល​កាន់សាសនា​ផ្សេង ជាដើម ប៉ុន្តែ​មានពេលខ្លះ​ជីវិត​របស់ ពួកគេ​ក៏​ជួបតែ​រឿង​អកុសល​គ្រោះកាច គ្រោះ​ចង្រៃ​ធ្វើ​ការងារ និង​ប្រកប មុខរបរ​ជួបតែ​រឿង​មិនល្អ គ្រួសារ​ជួប រឿង​រកាំរកូស​មិន​ចប់​មិនចេះហើយ ដែរ​។ ទាំងនេះ​ជាដើម​តើ​មកពី​ហេតុអ្វី ? ថា​មកពី​ជីវិត​ក្នុង​លោក គឺ​បែប​នេះឯង គឺ​អ្នកខ្លះ​ជួប​រឿង​ល្អ​ច្រើន អ្នកខ្លះ​ជួប រឿង​អាក្រក់​ច្រើន​៘ ទៅតាម​បុណ្យ កុសល និង​ផលកម្ម​ដែល​ពួកគេ​បាន ធ្វើ​ពី​អតីត​ផង និង​ដោយសារ​ការយល់ ឃើញ ( ខុស​ឬ​ត្រូវ ) ប៉ិនប្រសប់​កម្រិត ណា​ក្នុង​ការរៀបចំ​ចាត់ចែង​វិថី​ជីវិត របស់ខ្លួន​នាពេល​បច្ចុប្បន្ន​ក៏​គួបផ្សំ​នឹង ស្ថានភាព​ជាក់ស្តែង​នៃ​សង្គម​ដែល​គេ រស់នៅ​នោះ​ផង​។​
​ ​
​ព្រះ​ភិក្ខុ​សាន ភា​រ៉េត បាន បន្ថែមថា តាមពិតទៅ​អ្នក​ដែល​ធ្វើបុណ្យ កឋិន​មិន​ថា វ័យចាស់​ឬ​ក្មេង​ទេ គឺ​មិន គ្រាន់តែ​មិន​នាំមក​នូវ​គ្រោះ​អកុសល មកដល់​ខ្លួនគេ និង​ក្រុមគ្រួសារ​របស់គេ ប៉ុណ្ណោះ​ទេ ថែមទាំង​នាំមក​នូវ​ភាព ចម្រុងចម្រើន​ឡើង​ថែមទៀត ព្រោះ អ្នកធ្វើ​បុណ្យកឋិន​ឈ្មោះថា ជា​ជន សប្បុរស​ក៏​រមែង​នាំឱ្យ​មនុស្ស និង​ទេវតា គោរព​ស្រឡាញ់​រាប់អាន​ជួយ​ទំនុក បម្រុង​ផ្ចុងផ្តើម​ថែរក្សា​ការពារ​រារាំង ពាំង​ខ្នង​ឱ្យ​ពួកគេ​ចៀស​ផុតពី​គ្រោះ កាច​គ្រោះ​កម្ម ហើយ​សូម្បីតែ​ពួក​មនុស្ស និង​អមនុស្ស​ខ្លះ​ដែលមាន​បំណង​ប៉ង ចងអាឃាត​យាយី​ចំពោះ​ពួកគេ​ក៏ លះបង់​គំនិតអាក្រក់​ទាំ​ង​នោះ​ចោល ចេញ​ដែរ គឺ​ដោយសារតែ​ឃើញ​អ្នក នោះ​ថា​ជា​មនុស្ស​ធ្វើ​ល្អ​ថា​ជា​ជន សប្បុរស​។​
​ ​
​ចំណែក​ព្រះ​ភិក្ខុ​ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ​បាន​បន្ថែម ដោយ​ន័យ​ម្យ៉ាង​ទៀតថា មូលហេតុ ដែល​អ្នកខ្លះ​លើកឡើងថា​ធ្វើ​កឋិន អាយុ​ខ្លី ( មិន​ថា​វ័យក្មេង​ឬ​ចាស់ ) នោះ កើតឡើង​តាំ​ពី​សម័យបុរាណ​ឯណោះ ទេ គឺ​មិនមែន​សម្រាប់​សម័យកាល​នេះ ឡើយ​។​
​ ​
​ព្រះមហា​សមណៈ​ឃឹម សន បាន​ពន្យល់ថា កាលពី​បុរាណ​ស្រុកទេស ក្រលំបាក​ការធ្វើ​កឋិន​មួយៗ​ត្រូវ ចំណាយ​ការគិតគូរ​តាំងពី​ដេរ​ស្បង់ ចីពរ រៀបចំ​គ្រឿង​កឋិន​ទំនាក់ទំនង សាច់ញាតិ និង​មិត្តភក្តិ​នឿយណាយ ទាំងថ្ងៃទាំងយប់​អស់​រយៈពេល​រាប់​ខែ អាច​ដល់​ឆ្នាំ​ក៏មាន គឺ​ដេក​មិន​លក់​ហូប មិន​ឆ្ងាញ់​ប្រកបមុខរបរ​ធ្វើការ​ក៏​មិន បាន​ពេញដៃពេញជើង ដោយសារតែ រវល់​នឹង​ការចាត់ចែង​ធ្វើបុណ្យ​កឋិន ទម្រាំ​ចប់​កឋិន​មួយ​អ្នកខ្លះ​ស្រក​គីឡូ រហូតដល់​ធ្លាក់ខ្លួន​ឈឺ​ក៏មាន​។ ប៉ុន្តែ បច្ចុប្បន្នេះ ការធ្វើ​កឋិន​មិន​ពិបាក​បែប នោះ​ទៀត​ទេ គឺមាន​ភាពងាយស្រួល ជាង​កាលពី​បុរាណ​យ៉ាង​ឆ្ងាយ​។ ហេតុ នេះ​ពាក្យ​ថា​ធ្វើ​កឋិន​អាយុ​ខ្លី គឺជា​រឿង ហួសសម័យកាល ពោលគឺ​លែង​ត្រូវ ទៀតហើយ​។​
​ ​
​ទាំង​ព្រះមហា​សមណៈ​ឃឹម សន​ទាំង​ព្រះ​ភិក្ខុ​បញ្ញវន្ត សាន ភា​រ៉េត បាន​បន្ថែម​ដោយ​ន័យ​ប្រហាក់ប្រហែល គ្នា​ថា តាមពិត​អាយុសង្ខារ​របស់​មនុស្ស ក្នុង​លោក គឺ​មិន​ទៀងទាត់​ទេ ទោះជា​អ្នក នោះបាន​ធ្វើបុណ្យ​កឋិន​ក្តី​មិនបាន​ធ្វើ បុណ្យកឋិន​ក្តី​។ ប្រសិនបើ​ចៃដន្យ​គេ​ត្រូវ ស្លាប់​ដោយ​មិនបាន​ធ្វើបុណ្យ​នោះ ដួងព្រលឹង​របស់គេ​នឹង​ទៅ​កើត ក្នុង​កំណើត មិន​សមគួរ​។ ប្រសិនបើ​គេ​បានធ្វើ​បុណ្យ ទាំងឡាយ​មានបុណ្យ​កឋិន​ជាដើម​នោះ បើទោះជា​ពួកគេ បាន​ស្លាប់​ដោយ​ប្រការ ណាមួយ​នោះ​ក៏​ពួកគេ​នឹង​ទៅ​កើត​ក្នុង ទី​ដ៏​សមគួរ​ដែរ​។​
​ ​
​កឋិនទាន​គឺជា​ទាន​ដ៏​សំខាន់ បំផុត​មួយ​ក្នុង​ព្រះពុទ្ធសាសនា ព្រោះ ទាន​មួយ​នេះ​បង្កប់​ទៅដោយ​អត្ថន័យ ទស្សនវិជ្ជា​ទូលំទូលាយ ដែល​សូម​មិន បរិយាយ​ទីនេះ​ឡើយ​។ ដូច្នេះ​ទើប ព្រះពុទ្ធ​សរសើរ​ថា អ្នក​ដែល​បានធ្វើ កឋិនទាន​រមែង​បាន​អានិសង្ស​ប្រមាណ មិនតិច​ឡើយ ៕ ដោយ​៖ មេសា​

ព្រះ​ភិក្ខុ​ឃឹម​សន ( ឆ្វេង ) និង​ព្រះ​ភិក្ខុ​សាន​ភា​រ៉េត ( ស្តាំ )
ការធ្វើ​កឋិនទាន​មិន​ថា​វ័យ​ណា​ឡើយ​ក៏​សុទ្ធតែជា​រឿង​គាប់ប្រសើរ ( រូប​ថ​តៈ​មេសា )
ការធ្វើ​កឋិនទាន​មិន​ថា​វ័យ​ណា​ឡើយ​ក៏​សុទ្ធតែជា​រឿង​គាប់ប្រសើរ (​រូប​ថ​តៈ​មេសា​)