ធ្វើ​ក្រមសីលធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដល់​អ្នកសារព័ត៌មាន​ទាក់ទង​អ្នក​ប្រើ​សារធាតុ​ញៀន​

1059
ចែករម្លែក

​មូល​សម្បត្តិ​/​ភ្នំពេញ​:ក្លិប​អ្នកកាសែត​កម្ពុជា​និង​អង្គការ​ខា​ណា​កំពុងតែ​ធ្វើ​ក្រមសីលធម៌​មួយ​ហើយ​កំពុង​ប្រមូល​អ្នកសារព័ត៌មាន​ក្នុងស្រុក​ទាំងអស់​ឱ្យ​ពិចារណា​និង​ជជែក​គ្នា​នៅក្នុង​ក្រម​នេះ​។​ដើម្បីឱ្យ​អ្នកសារព័ត៌មាន​គ្រប់​ទម្រង់​ទាំងអស់ រាប់ទាំង​អ្នកធ្វើ​អត្ថ​ធិ​ប្បាយ​ក្នុង​tv តាម​អន​ឡាញ​។​ល​។​ធ្វើយ៉ាងណា​កុំ​បង្អាប់ កុំ​រើសអើង កុំ​មាក់ងាយ​ដល់​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​។​

​លោក​ប៉ែន​បូ​ណា​ប្រធាន​ក្លិប​អ្នកកាសែត​បានលើកឡើង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​នៅ​ថ្ងៃទី​29​ខែតុលា​នេះ​ថា​យើង​ជា​អ្នកសារព័ត៌មាន​ទង​អស់​គួរ​រិ​:​រក​វិធី​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​និយាយ​អំពី​ជន​សេព​គ្រឿងញៀន​ឬ​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​ត្រូវ​ឱ្យមាន​ក្រមសីលធម៌​។​

​យើង​មិន​និយាយ​ពាក្យ​ពេជ្រ​ណា​អសុរ​សប៉ះ​ពាល់​ទៅនឹង​ការរើសអើង​ដល់​ជនរងគ្រោះ​គ្រឿងញៀន​ផ្ទាល់​និង​ប្រយោល​។​យើង​ធ្វើ​ក្រម​នេះ​ក៏​សំដៅ​ទៅរក​ការអប់រំ​ដល់​អ្នកញៀន​ថ្នាំ​ទាំងឡាយ​ឱ្យ​ចេះ​ស្វែងរក​សេវា​សុខភាព​ដែលមាន​អាចជួយ​បន្សាប​ជាតិ​ញៀន​និង​ឈានទៅរក​ការផ្តាច់​ជាតិ​ញៀន​ទាំងស្រុង​បាន​។​

លោក​ប៉ែន​បូ​ណា​បានបញ្ជាក់​ថាបើ​យើង​មិន​សរសេរ មិនចេះ​ផ្សាយ​ទៅលើ​អ្នកញៀន​ថ្នាំ មិនចេះ​អប់រំ​ជួយ​លើកស្ទួយ​ពួកគេ​ទេ នោះ​ពួកគេ​នឹង​ក្លាយទៅជា​ជនរងគ្រោះ​ទី​2 ដោយសារតែ​យើង​ផ្សាយ​ខុស​។​

កុំឱ្យ​អ្នកញៀន​ថ្នាំ​ក្លាយជា​ជនរងគ្រោះ​ដោយសារតែ​ព័ត៌មាន​យើង​ផ្សាយ​ខុស​។​យើង​ធ្វើ​ក្រមសីលធម៌​នេះ​ក៏​មិនមែន​ការពារ​ជនរងគ្រោះ​គ្រឿងញៀន​ឬ​បណ្តោយឱ្យ​មានការ​កើនឡើង​នៃ​អ្នក​ជក់​គ្រឿងញៀន​នោះទេ គឺ​យើង​ជួយ​ទប់ស្កាត់​កុំឱ្យ​មាន​រីក​ដាល​ថែមទៀត​។​

​លោក​ជួប​សុខ​ចំរើន​នាយក​អង្គការ​ខា​ណា​បាន​លើក​ថា​តួនាទី​អ្នក​សារពត៌មាន​គ្រប់​ទម្រង់​ទាំងអស់​មាន​ភារ​:​កិច្ច​សំខាន់​ណាស់​ក្នុង​ការជួយ​ដល់​វិស័យ​សុខាភិបាល​។​បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​សកល គឺ​សឹងតែ​កើតមាន​គ្រប់​ទេស​។​អ្នកញៀន​ថ្នាំ​អាចមាន​ការចម្លង​ដល់​មេរោគ​អេដស៍​តាមរយ​:​ការចាក់​ម្ជុល​ពីមួយ​ទៅមួយ​។​ក្នុង​អ្នក​ចាក់​គ្រឿងញៀន​100​នាក់​គឺមាន​20​នាក់​បាន​ឆ្លង​មេរោគ​អេដស៍​20​នាក់​តាមរយ​:​ម្ជុល​ប្រើតៗ​គ្នា​។​ហើយ​ក៏មាន​រាលដាល​ដល់​ជំងឺ​ថ្នើ​ម​ប្រភេទ​c​ទៀតផង​។​

​លោក​ឆាយ​សុផល​នាយក​ប្រតិបត្តិ​ក្លិប​អ្នកកាសែត​និង​អ្នកតាក់តែង​ក្រម​ប្រតិបត្តិ​នេះ​បាន​ប្រាប់ថា​គោលបំណង​ធ្វើ​ក្រម​នេះ​ធ្វើយ៉ាងណា​ឱ្យ​យើង​ផ្សព្វផ្សាយ​ឱ្យ​ប្រុងប្រយ័ត្ន​កុំ​ប្រើពាក្យ​មាក់ងាយ​អ្នករងគ្រោះ​ដោយ​គ្រឿងញៀន​។​នោះ​នាំឱ្យ​ពួកគេ​កាន់តែ​ឯក​កោ​មិន​ហ៊ាន​ចេញទៅ​ទទួល​សេវា​ព្យាបាល​និង​ស្តារនីតិសម្បទា​ហើយ​កាន់តែ​រងគ្រោះ​មិនអាច​វិល​មក​សមាហរណកម្ម​ចូលក្នុង​សង្គម​វិញ​បាន​។​

​គួ​រំលឹកថា​គិត​ត្រឹម​ចុងឆ្នាំ​2017​អ្នក​ប្រើ​សារធាតុ​ញៀន​នៅ​ទូទាំងប្រទេស​មាន​ជាង​18​ពាន់​នាក់​។​បើ​ធៀប​ទៅនឹង​ឆ្នាំ​2016​មាន​ជាង​20​ពាន់​នាក់​គឺ​ថយចុះ​ជាង​12,​ភាគរយ​៕S/​

​ធ្វើ​ក្រមសីលធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដល់​អ្នកសារព័ត៌មាន​ទាក់ទង​អ្នក​ប្រើ​សារធាតុ​ញៀន​