ធ្វើ​ជំរឿន​ពលរដ្ឋ​រយៈពេល​១០​ឆ្នាំ​ម្តង​ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃទី​៣​ដល់​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០១៩

384
ចែករម្លែក
  • 50
    Shares

ខេត្ត​៖​ស្វាយរៀងៈ​លោក​ថោង​សា​មាន​ទីប្រឹក្សា​ក្រសួងផែនការ​និង​ជា​ប្រធាន​មន្ទីរ​ផែនការ​ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០១៩​នេះ​បានឱ្យដឹងថាៈ​ការធ្វើជំរឿន​ទូទៅ​ប្រជាជន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃទី​៣​ខែមីនា​ដល់​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០១៩​ដោយ​ការធ្វើជំរឿន​គឺ​ធ្វើ​ក្នុង​រយៈពេល​១០​ឆ្នាំ​ម្តង​។​

​ដោយឡែក​នៅក្នុង​ខេត្តស្វាយរៀង​មាន​ប្រជាពលរដ្ឋ​ចំនួន​ជាង​១០​ម៉ឺន​គ្រួសារ​ដែល​ត្រូវធ្វើ​ជំរឿន​សម្រាប់​ឆ្នាំ​២០១៩​នេះ​។​លោក​បានធ្វើ​ការជំរុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ដើម្បី​ចុះឈ្មោះ​ជំរឿន​មិនអាច​ខ្វះ​ម្នា​ក់បាន​។​

លោក​បាន​ថ្លែង​បែបនេះ​នៅពេល​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ​ពន្យល់​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នឹង​ចុះ​ស្រង់​ស្ថិតិ​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ស្វាយរៀង​ដោយមាន​ក្រុមការងារ​ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​លោក​ថោង​សា​មាន​ក៏បាន​ជម្រុញ​ដល់​វិស័យ​ឯកជន​ដូចជា​សណ្ឋាគារ​ផ្ទះសំណាក់​កាស៊ីណូ​ដែលមាន​នៅក្នុង​រាជធានី​ខេត្ត​ឲ្យ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំរឿន​ភ្ញៀវ​ស្នាក់​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០១៩​។​អភិបាលក្រុង​ស្រុក​ខណ្ឌ​ឃុំ​ចៅសង្កាត់​ប្រធានការិយាល័យ​ផែនការ​ស្រុក​ខណ្ឌ​ត្រូវ​ទទួលខុសត្រូវ​ការងា​រ​ជំរឿន​ក្នុង​តំបន់​របស់ខ្លួន​។​

​ក្នុងនេះ​ក៏បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​រាជធានី​ខេត្ត​ធ្វើការ​រាប់​សម្ភាសន៍​ប្រជាជន​រស់នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឱ្យបាន​អស់​មិន​ឲ្យ​រំលង​ចោល​នរណាម្នាក់​ឡើយនិង​ជា​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​របៀបវារៈ​ឆ្នាំ​២០១៦.២០៣០​។​លោក​បាន​បញ្ជាក់ថាៈ​ទាក់ទិន​ករណី​ធ្វើ​ជំរឿន​ខាងលើនេះ​គឺ​មិន​ទាក់ទង​នឹង​នយោបាយ​មិន​បម្រើ​ផលប្រយោជន៍​គណបក្សនយោបាយ​ណាមួយ​ឡើយ​៕S/​