ធ្វើ​ដូចម្តេច​ដើម្បី​ទាញ​បន្លាយ​អាយុ​សន្លាក់​ជង្គង់​ថែម​៤០​ឆ្នាំ​?

486

អាយុ​របស់​សន្លាក់​ជង្គង់​មាន កម្រិត​ធម្មតា គឺ​៦០​ឆ្នាំ​, ចង់​អូសបន្លាយ​ថែម​អ្នក​ដាច់ខាត​ត្រូវ ដឹង​វិធី​ថែទាំ និង​ហ្វឹកហាត់ ។
​ ​
​តាម​អ្នកជំនាញការ​សុខភាព​, អាយុ​របស់​មនុស្ស​កាន់​តែ​ត្រូវបាន​លើកកម្ពស់​នោះ​អត្រា​ជំងឺ ឆ្អឹងសន្លាក់​កាន់តែ មាន​លក្ខណៈ​ទូទៅ ។ ស្ថិតិ​នៅ​អាមេរិក បង្ហាញថា ជាង ១/៣ នៃ​ចំនួន​ប្រជាជន កើត​ជំងឺ​អំពី​ឆ្អឹងសន្លាក់ ហើយ​៨០ ភាគរយ នៃ​អ្នក​ដែលមាន​អាយុ​លើស ៥៥ ឆ្នាំ ត្រូវ​ទ្រុឌទ្រោម​សន្លាក់ ។​

​ពេល​ដល់​អាយុ​មជ្ឈិមវ័យ ដោយសារ​ចង់បាន​ភាពរឹងមាំ​, មនុស្ស​ជាច្រើន បានជ្រើសរើស វិញ្ញាសា​កីឡា​មានចលនា​ខ្លាំង ឧទាហរណ៍​ដូចជា​ឡើង​ភ្នំ​, ដើរ​ឡើងជណ្តើរ ជំនួស​ឡើង​តាម ជណ្តើរយន្ត​… រឿងនេះ​នាំឱ្យ​សន្លាក់ ជង្គង់​ត្រូវ​រលាក និង​របួស ។​

​ ​
​មនុស្ស​មួយចំនួន​ចាត់ទុកថា ការ ធ្វើ​ចលនា​ខ្លាំងៗ​ដូចជា​ឡើង​ភ្នំ​, ឡើង​ចុះ ជណ្តើរ​នឹង​ជួយ ហាត់ពត់​សាច់ដុំ​ផ្នែក​ភ្លៅ និង​ផ្នែក​ត្រគាក​, លត់​ដំ​មុខងារ​បេះដូង​, និង​សួត​ជាដើម ប៉ុន្តែ​ពួក​អ្នកជំនាញ ការ​ផ្នែក​ឆ្អឹង​បាន​ក្រើន​រំលឹកថា ជាក់ ស្តែង ការឡើង​ជណ្តើរ​, ឡើង​ភ្នំ​ជា “​វិញ្ញាសា​កីឡា​ល្ងង់ខ្លៅ​បំផុត​” ។ សន្លាក់ ជង្គង់​ត្រូវ​កកិត​របួស​មិនអាច​ស្តារ​បាន​, ក្រោយ​អាយុ​៥០​ឆ្នាំ ការឡើង​ភ្នំ​កាន់ តែ​ងាយ​ត្រូវរបួស ។​
​ ​
​សកម្មភាព​ដែល​គួរ​ចៀសវាង ដើម្បី​បង្កើន​អាយុ​សន្លាក់​រួមមាន មិន​ហាត់ប្រាណ​ខ្លាំង​លើ កម្រាល​រឹង ដូចជា លត់​ជង្គង់​ចុះ​ក្រោក​ឡើង​ច្រើនពេក​, លោត​, រត់​, លោតអន្ទាក់​, និង​រាំ ៘​
​ ​
​ចំពោះ​មនុស្ស​អាយុ​លើស ៥០ ឆ្នាំ​ត្រូវ​កំហិត​រាល់​ចលនា ដូចជា​ឡើង​ភ្នំ​, ឡើងជណ្តើរ​… មូលហេតុ​គឺ​ដោយ សារ​ពេលនោះ​សន្លាក់​ក្បាលជង្គង់​នឹង រង​គំនាប​៣​ទៅ​៤​ប្រៀប​នឹង​របស់ សរីរាង្គ ។​
​ ​
​លំ​ហាត់​អូសបន្លាយ​អាយុ សន្លាក់​ជង្គង់​
​សកម្មភាព​សមស្រប​បំផុត ចំពោះ​សន្លាក់​ជង្គង់​គឺៈ ហែល​ទឹក​, ជិះ​កង់​, ហាត់ប្រាណ​ទន់ភ្លន់​, ប៉ុន្តែ សកម្មភាព​មាន​ប្រយោជន៍​បំផុត សម្រាប់ សន្លាក់​គឺ​ហែល​ទឹក ។ ហែល​ទឹក​ច្រើន កាន់តែ​ល្អ​សម្រាប់​អ្នក​កើត​ជំងឺ​រ៉ាំរ៉ៃ ដូចជា​ទឹកនោមផ្អែម និង​លើសឈាម ៕ ប្រែ​សម្រួល​: រតនៈ​