ធ្វើ​ទារុណកម្ម​សិស្ស​ឱ្យ​សារភាព​រហូតដល់​ស្លាប់ ទីបំផុត​តុលាការ​ផ្តន្ទាទោស​ព្យួរ​ក​

392
ចែករម្លែក
  • 53
    Shares

​គ្រូបង្រៀន​ម្នាក់​ដែល​បាន​វ៉ៃ​ធ្វើ​ទារុណកម្ម​សិស្ស​រហូតដល់​ស្លាប់​ ខណៈ​ព្យាយាមឱ្យ​កូនសិស្សនោះ​សារភាពថា​ជា​ចោរលួច​កាបូប​របស់​គ្រូ​ ត្រូវបាន​តុលាការ​កាត់ទោស ប្រហារជីវិត​ដោយ​ការព្យួរ​ក នៅ​ប្រទេស​តង់​ហ្សា​នី​។
​ ​
​គ្រូបង្រៀន​ចិត្តកំណាច​ដែលមាន​ឈ្មោះ ភែ​ទ្រី​ក មូ​តា​ហ្សា​ន​ហ្គី​រ៉ា (Patrick Mutazangira) វ័យ ៥១ ឆ្នាំ ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ពីបទ​មនុស្សឃាត ​កាលពី​ថ្ងៃ​ពុធ ទី​៦ ខែមីនា ដែល​បានសម្លាប់​សិស្ស​ប្រុស​វ័យ ១៤ ឆ្នាំ ឈ្មោះ ស្ពើ​រៀស អ៊ី​រ៉ា​ឌា​ស (Sperius Eradius) កាលពី​ខែសីហា ឆ្នាំមុន​។​
​ ​
​តុលាការ​បញ្ជាក់ថា ក្មេងរងគ្រោះ​ត្រូវបាន​គេ​វ៉ៃ​នឹង​អុស​រយៈពេល ៣​ម៉ោង​រហូតដល់ ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ការធ្វើ​កោសល្យវិច័យ​ឃើញថា​ ជនរងគ្រោះ​មាន​ស្នាម របួស​ធ្ងន់ធ្ងរ ​រួមទាំង​ការប៉ះទង្គិច​ខួរក្បាល និង​ឆ្អឹងខ្នង​ផងដែរ​។ ចំណែកឯ​គ្រូបង្រៀន​ម្នាក់ទៀត​ឈ្មោះ ហេ​ឡេ​ត ហ្គើ​រ៉ា​ល (Helieth Gerald) វ័យ ៤៧ ឆ្នាំ ​ដែលជា​អ្នក​បាត់​កាបូបដៃ មិនបាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​មនុស្សឃាត​នេះ​ទេ​។​
​ ​
​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ថា​ នៅ​ពេលឮ​តុលាការ​ប្រកាស​សាលក្រម ផ្ដន្ទាទោស​ប្រហារជីវិត​ភ្លាម គ្រូ​ចិត្តកំណាច​នេះ​បាន​ទន់ជង្គង់​ស្រឹប ​ហើយ​ត្រូវ​ឆ្មាំ​ចាប់ ក្រៀក​បញ្ជូនទៅ​ពន្ធនាគារ​វិញ រង់ចាំ​ថ្ងៃ​ប្រហារជីវិត​៕ ប្រែ​សម្រួលៈ ខុម​/Ha