ធ្វើ​បុណ្យពុទ្ធាភិសេក​ព្រះ​ពុទ្ធរូប​បរិនិព្វាន​អង្គ​ធំ​សម្រាប់​ទុក​ជាទី​សក្ការៈបូជា​

461
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ព្រះសង្ឃ​អាចារ្យ​គណៈកម្មការ​វត្តភ្នំ​ដាច់​និង​ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​បាន​ស្រុះស្រួល​គ្នា​ជា​ឯកច្ឆន្ទ​ធ្វើ​បុណ្យពុទ្ធាភិសេក​ព្រះ​ពុទ្ធរូប​បរិនិព្វាន​អង្គ​ធំ​សម្រាប់​ទុកជា​ទីសក្ការៈ​បូជា​ជូន​ដល់​ពុទ្ធបរិស័ទ​មកពី​ទិស​ទាំង​ប្រាំបី​ដែលមាន​សទ្ធា​ជឿជាក់​លើ​គុណ​ព្រះសម្មាសម្ពុទ្ធ​។

​ក្រោម​វត្តមាន​និមន្ត​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោកតា​ស៊ុ​ច​និមន្ត​មកពី​ខេត្ត​បុរី​រ៉ាំ​ប្រទេស​ថៃ​និង​លោក​,​លោកស្រី​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ជិត​ឆ្ងាយ​យ៉ាងច្រើន​កុះករ​។​នៅក្នុង​រយៈពេល​៣​ថ្ងៃ​ដោយ​គិត​ចាប់​ពីថ្ងៃ​សុក្រ​៦​រោច​ខែមាឃ​ឆ្នាំកុរ​ឯកស័ក​ព​.​ស​២៥៦៣​ត្រូវ​និង​ថ្ងៃទី​១៤,១៥,១៦​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​ក្នុង​វត្ត​ប្រាសាទបុរាណ​បូព៌ា​(​ហៅ​វត្តភ្នំ​ដាច់​)​ស្ថិតនៅ​ក្នុងភូមិ​ទឹក​ក្រហម​ឃុំ​ទឹក​ក្រហម​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

ពិធី​នេះ​ក៏មាន​ការរៀបចំ​ដង្ហែ​នូវ​គ្រឿង​សក្ការៈ​មាន​ទៀនធូប​ភ្ញីផ្កា​ប្រទក្សិណ​៣​ជុំ​មណ្ឌល​ព្រះពុទ្ធ​រូប​វេរ​គ្រឿង​សក្ការៈ​ថ្វាយ​ដល់​ព្រះសម្មាសម្ពុទ្ធ​និង​ធ្វើ​បទ​នមស្សការ​ព្រះ​រតនៈត្រ័យ​សមាទានសីល​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត​សម្តែង​ព្រះ​ធម្មទេសនា​រាប់បាត្រ​ព្រះសង្ឃ​និមន្ត​គោចរ​ចំនួន​៤០​ព្រះអង្គ​។

​ក្រោម​កិច្ច​ស្រុះស្រួល​គ្នា​ជា​ឯកច្ឆន្ទ រវាង​ព្រះសង្ឃ អាចារ្យ គណៈកម្មការ វត្ត​ប្រាសាទបុរាណ​បូព៌ា និង​ប្រជា​ពុទ្ធបរិស័ទ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែល​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​។​ដើម្បី​រួមចំណែក​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​ទុក​សម្រាប់​ជាទី​សក្ការៈ​ដល់​ប្រជា​ពុទ្ធបរិស័ទ​ដែលមាន​សទ្ធា​ជឿជាក់​លើ​គុណ​ព្រះសម្មាសម្ពុទ្ធ​។

​សូមជម្រាបថា​៖ ព្រះ​ពុទ្ធរូប​បរិនិព្វាន​អង្គ​ធំ ដែល​បានធ្វើ​ពិធី​បុណ្យពុទ្ធាភិសេក មាន​ប្រវែង​ដង​ព្រះកាយ ៧​ម៉ែត្រ​៣០ និង​កម្ពស់ ១​ម៉ែត្រ​៨០ ធ្វើ​អំពី​ថ្មភ្នំ​ត្បែង​សុទ្ធ ជាវ​ក្នុងតម្លៃ ៨.០០០​ដុល្លា​r​សហរដ្ឋអាមេរិក​។ នេះ​បើតាម​សង្ឃ​ដិ​កា​បញ្ជាក់​ឱ្យដឹងពី​ព្រះ​ភិក្ខុ​ព្រះនាម​ខោ​ន​ខាយ​ព្រះសង្ឃ​ដែល​គង់នៅ​ចាំទី​អារាម​វត្ត​ប្រាសាទបុរាណ​បូព៌ា (​ហៅ​វត្តភ្នំ​ដែក​)​។

​ព្រះ​ភិក្ខុ​ព្រះនាម​ខោ​ន​ខាយ​មាន​សង្ឃដីកា​ថា​សព្វ​ថ្ងៃទី​អារាម​នេះ​នៅមាន​ការខូចខាត​ច្រើន​ដូចជា​ផ្លូវ​ធ្វើដំណើរ​នឹង​សម​ទ្ធិ​ផល​នានា​។​ពិសេស​បញ្ហា​ទឹក​សម្រាប់​ប្រើប្រាស់​នៅក្នុងពេល​មាន​ពិធី​បុណ្យទៀន​ម្តងៗ​។​ពិ​ព្រោះ​ទី​អារាម​នេះ​ទើបតែ​បានរៀបចំ​កសាង​ថ្មី​នៅក្នុង​អំឡុង​ឆ្នាំ​២០១៣​លើ​ផ្ទៃដី​ប្រមាណ​ចំនួន ៦​ហិកតា​។

​ក្រោម​គំនិត​ផ្តួចផ្តើមឡើង​របស់​ប្រជាពលរដ្ឋ​អាជ្ញាធរ​ដែន​ដី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​ទុក​សម្រាប់​ជា​កន្លែង​ទីសក្ការៈ​ជូន​ដល់​ប្រជាពលរដ្ឋ​និង​មួយផ្នែក​ទៀត​បាន​ចូលរួម​អភិរក្ស​នៅ​ធនធានធម្មជាតិ​ដែលមាន​ដុះ​នៅ​លើដី​ចំនួន​៦​ហិកតា​នេះ​ឱ្យបាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត​ផងដែរ​៕S/​