ធ្វើ​ផ្លូវ​មួយ​ខ្សែ​ចូល​វត្ត​អង្គ​តា​ម៉ិ​ញ​ចាប់ពី​មហាវិថី​សហព័ន្ធរុស្ស៊ី​,​រហូតដល់​ផ្លូវ​២០០៤

119
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​ដើម្បី​រំដោះ​ទឹក​លើ​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​រហូតដល់​ផ្លូវ​២០០៤​ពិសេស​នៅក្នុង​ភូមិ​ប៉ប្រក​ខាងត្បូង​និង​ភូមិ​ត្រពាំង​ល្វា​សង្កាត់​កា​កាប​ទី​១​ខណ្ឌ​ពោធិ​សែន​ជ័យ​។​ភូមិ​មួយចំនួន​ដូចជា​ភូមិ​ស្លែង​រលើង​ព្រំប្រទល់​ខណ្ឌ​សែន​សុខ​ក្នុង​សង្កាត់​អូ​បែកក្អម​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​ធ្វើ​សកម្មភាព​ដាក់​បណ្ដាញ​លូ​មួយ​ខ្សែ​ចូល​វត្ត​អង្គ​តា​ម៉ិ​ញ​ដោយ​ចាប់ពី​ផ្លូវ​២០០៤​រហូតដល់​មហាវិថី​សហព័ន្ធរុស្ស៊ី​។​

​មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​កាលពី​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០១៩​ថា​៖​ដើម្បី​រំដោះ​ទឹក​លិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​កា​កាប​ទី​១​ខណ្ឌ​ពោធិ​សែន​ជ័យ​និង​សង្កាត់​មួយចំនួន​នៅក្នុង​ខណ្ឌ​សែន​សុខ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កំពុងបើក​ការដ្ឋាន​ដាក់​បណ្តាញ​លូ​មួយ​ខ្សែ ដោយ​ចាំ​ពី​ផ្លូវ ២០០៤​រហូតមកដល់​មហាវិថី​សហព័ន្ធរុស្ស៊ី ។

​បណ្ដាញ​លូ​ដែល​បាននិងកំពុង​ដាក់​នៅតាម​បណ្តោយ​ផ្លូវ​ចូល​វត្ត​អង្គ​តា​ម៉ិ​ញ​នេះ​មានមុខ​កាត់ ១​ម៉ែត្រ​២​តឹក​ហើយ​ក្រោយពី​បញ្ចប់​ការដ្ឋាន​នៃ​ដាក់​បណ្ដាញ​លូ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ធ្វើការ​ស្ថាបនា​ការ​ផ្លូវ​បេតុង​ឆ្អឹង​ដែក​លើ​បណ្តាញ​លូ​នេះ​ផងដែរ​(​ចាប់ពី​ផ្លូវ​២០០៤​រហូតដល់​រហូតដល់​ផ្លូវ​សហព័ន្ធរុស្ស៊ី​)​។​មានន័យថា​ក្រោយពី​បញ្ចប់​ការដ្ឋាន​នេះ​ប្រជាពលរដ្ឋ​នឹង​ទទួលបាន​ផ្លូវ​ធ្វើដំណើរ​បាន​ស្រួល ហើយក៏​លែង​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ផងដែរ​៕S/​