ធ្វើ​អនាម័យ​សម្អាត​ជុំវិញ​ស្ពាន​ព្រះមុន្នីវង្ស​ដើម្បី​បរិស្ថាន​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​

263
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​ដោយមាន​ការណែនាំ​ពី​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ នៅ​ព្រឹក​ថ្ងៃ​៣​ខែសីហា​ឆ្នាំ​២០១៩​នេះ​,​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​ដឹកនាំ​ដោយ​លោករ​ស់សុ​ភ័​ក្រ​អភិបាលរងខណ្ឌ​និង​លោកស្រី​ហេង​សុវត្ថា​អភិបាលរងខណ្ឌ​បាន​ដឹកនាំ​កម្លាំង​ធ្វើ​អនាម័យ​បរិស្ថាន​សម្អាត​ជុំវិញ​ស្ពាន​ព្រះមុន្នីវង្ស​ថ្មី ។​

អាជ្ញាធរ បញ្ជាក់ថា សកម្មភាព​ទាំងអសនេះ គឺ ដើម្បី​ឱ្យមាន​បរិស្ថាន​ល្អ សោភ័ណភាព និង ផាសុខភាព​ព្រមទាំង​សូមឱ្យ​បងប្អូន​ទាំងអស់គ្នា​កុំ​យក​សំរាម​មក​បោះចោល​ផ្តេសផ្តាស​ត្រូវ​វេច​ខ្ចប់​ទុកដាក់​អោយបាន​ត្រឹមត្រូវ​និង​បញ្ចេញ​សំរាម​ឱ្យបាន​ទៀងទាត់​តាម​ពេលវេលា​កំណត់ ។​

​ក្នុងករណី​បងប្អូន​មិនបាន​ដឹងថា​ត្រូវ​បញ្ចេញ​សំរាម​ពេលណា​សូម​ទាក់ទង​ទៅកាន់​ភ្នាក់ងារ​អនាម័យ​តាម​សង្កាត់​ដែល​បងប្អូន​រស់នៅ ៕S/​