ធ្វើ​ឲ្យ​ចង្កេះ​Slim ងាយ​តើ​!

1577
ចែករម្លែក

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​គន្លឹះ​មួយចំនួន​ដែល​អាចធ្វើ​ឲ្យ​ចង្កេះ​អ្នក​ស្អាត​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?

1.​អ្នក​គួរតែ​កាត់បន្ថយ​ការបរិភោគ​អាហារ​ពេល​ល្ងាច​។ នៅពេលដែល​អ្នក​ពុំ​សូវ​ឃ្លាន អ្នក​គួរតែ​ញ៉ាំ​ឆ្អែត​ពាក់កណ្តាល​បាន​ហើយ​។ ម្យ៉ាងទៀត ក្រោយ​ពេលដែល​អ្នក​ពិសា​របាយ​រួច អ្នក​គួរតែ​សម្រាក​ចំនួន​១០​នាទី​។ បន្ទាប់មក​អ្នក​អាច​ចាក់​គ្រាប់សណ្តែក​លើដី​ចំនួន​២០០​គ្រាប់ រួច​ឱន​ចង្កេះ​ចុះ​រើស រួច​ដាក់​លើ​តុ ដោយ​មិនអាច​បន្ទន់​ជើង​ឡើយ​។ នៅពេលដែល​អ្នកធ្វើ​បែបនេះ រាល់ថ្ងៃ វា​នឹង​អាចធ្វើ​ឲ្យ​ចង្កេះ​អ្នកតូច​បាន​។​

2.​ក្រោយ​ពេលដែល​ពិសា​របាយ​រួច​ចំនួន​កន្លះ​ម៉ោង អ្នក​អាច​ឈរ​ផ្អែក​ជញ្ជាំង ដោយ​ឈរ​ឲ្យ​ត្រង់ ហើយ​ក្បាល ដងខ្លួន និង​ជើង​គឺ​ត្រូវ​ឲ្យ​ជាប់​ជញ្ជាំង​ទាំងអស់​។ អ្នក​អាច​ព្យាយាម​ឈរ​បែបនេះ ចំនួន​១៥​នាទី ដោយ​មួយថ្ងៃ​ធ្វើ​ចំនួន​ម្តង​។ អ្នកនឹង​អាច​ឃើញ​លទ្ធផល​ក្រោយពេល​មួយអាទិត្យ​។​

3.​អ្នក​អាច​បង្វិល​ចង្កេះ​អ្នក​ចំនួន​១០០​ដង ដោយ​អាចធ្វើ​នៅពេល​ថ្ងៃត្រង់ ឬ​ពេលយប់​ក៏បាន​។ នៅពេលដែល​អ្នក​ព្យាយាម​អនុវត្ត នោះ​អ្នកនឹង​ឃើញ​លទ្ធផល​ដែល​អ្នក​ពេញចិត្ត​។​

4.​ក្រោយ​ពេលដែល​អ្នក​ងូតទឹក​រួច អ្នក​អាច​យក​អំបិល​គ្រួស​មួយ​ស្លាបព្រា​ធំ​ដាក់​លើ​ដៃ​អ្នក រួច​យកមក​ម៉ាស្សា​លើ​ចង្កេះ​អ្នក ដោយ​ត្រដុស​វា​នៅ​ជុំវិញ​នោះ​។ ប៉ុន្តែ​អ្នក​មិន​គួរប្រើ​កម្លាំង ខ្លាំងពេក​ទេ ព្រោះ​អាចធ្វើ​ឲ្យ​ស្បែក​ត្រង់នោះ​ប្រែជា​គ្រើម​បាន​៕ ដោយ​: http://www.health.com.kh​