ធ្វេសប្រហែស​ដាំ​ស្ល​មិន​ពន្លត់ភ្លើង​ចង្ក្រាន​រាលដាល​ឆេះ​ផ្ទះ​ខ្ទេច​និង​របស់របរ​ជាច្រើន​ទៀត​

631
ចែករម្លែក

​ដោយ : ​ពស​/​ពោធិ៍សាត់ ​៖ ​នៅ​ថ្ងៃទី​១១ ​ខែតុលា ​ឆ្នាំ​២០១៨ ​វេ​ម៉ោង​ប្រហែល​ជាង​១០ព្រឹក មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​ក្នុង​ចំការ ចំណុច​អូរ​ត្រាវ​បឹង​រំលេច ភូមិ​សំឡាញ ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ។​

​យោងតាម​ម្ចាស់ផ្ទះ​បាន​ប្រាប់​ឲ្យ​ដឹងថា​ ​ផ្ទះ​ដែល​ត្រូវ​អគ្គីភ័យ​លេប​ត្របាក់​នោះ​មាន​ទំហំ​៧​ម​×៨​ម ធ្វើ​អំពី​ឈើ ជញ្ជាំង​ក្តារ ប្រក់​ស័ង្កសី ដែល​ម្ចាស់ផ្ទះ​ឈ្មោះ ឡេង ណៃ ភេទ​ប្រុស អាយុ៥៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឈឹម សើន អាយុ​៥៥​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ប្រ​ម៉ោ​យ​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ។​

​សម្ត​កិច្ច​ស្រុក​វាលវែង​បានអោយដឹងថា​ សម្ភារៈ​ដែ​ល​ត្រូវ​ខូចខាត​នោះ​រួមមាន​  ត្រាក់ទ័រ​០១​គ្រឿង ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​០២​គ្រឿង​ ​ម៉ាស៊ីន​កាត់​ស្មៅ​០២​គ្រឿង ​ឈើ​គ្រឿងផ្ទះ​ប្រមាណ​៥​ម៉ែត្រគូប និង​សម្ភារៈ​មួយចំនួនទៀត​ត្រូវ​ឆេះ​ខូចខាត​ឆេះ​អស់​ស្ទើ​រទាំងស្រុង ។​

​តាម​ការរាបរាប់​ពីរ​អ​ក្ន​ភូមិ​នៅ​និង​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​នោះ​គាត់​ឃើញ​មាន​ភ្លើង​ឆាបឆេះ​ចេញពី​ក្រោយ​ផ្ទះ​កន្លែង​ចង្ក្រាន​បា​យ មក​មុន​ដោយសារ​ផ្ទះ​អ្នករងគ្រោះ​នៅ​ដាច់​ស្រ​យ៉ា​ល​ផង​នោះ​និង​ម្ចាស់ផ្ទះ​មិនបាន​នៅ​ផង​នោះ បាន​បណ្តាល​ឲ្យ​អណ្តាតភ្លើង​ឆាបឆេះ​តាម​សម្រួល​ដោយ​គ្មាន​រំខាន​ដល់​សមត្ថកិច្ច​ដែល​នៅ​ជិត​កន្លែងកើតហេតុ​នោះឡើយ​ ៕B/

 

#