នគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនចោរឆក់២ក្រុមចំនួន៧នាក់ក្នុងនោះ១ក្រុមធ្លាប់ឆក់ជន ជាតិចិននៅខេត្តព្រះសីហនុបាន៥ម៉ឺនដុល្លារ

173
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ ជនសង្ស័យចំនួន៧នាក់ដែលជាមុខសញ្ញាចោរ ឆក់យ៉ាងសកម្ម និងស្ថិតនៅក្នុងក្រុម២ផ្សេងគ្នា ត្រូវបានកម្លាំងនគបាលប៉ុស្តិ៍ន ចោមចៅ ទី ៣និងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចាប់ខ្លួនបាន ជាបន្តបន្ទាប់។ក្នុងនោះក្រុមទី១ឆក់ទូរស័ព្ទអ្នកដំណើរតាមម៉ូតូកង់បីនាវេលា​យប់រំលង​អធ្រាត្រ ចំណែកក្រុមទី២ធ្វើសកម្មភាពឆក់កាបូបជនជាតិចិននៅឯ​ខេត្តព្រះសីហនុកាលពីជាងកន្លះខែមុនបានលុយជាង៥ម៉ឺនដុល្លារ។

ការចាប់ខ្លួនក្រុមជនសង្ស័យទាំងនេះបានធ្វើឡើងកាលពីវេលាម៉ោង ២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចស្ថានីយប្រេង តាមមហាវិថីសហព័ន្ធ រុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ច្ចបានឲ្យដឹងថា ជនសង្ស័យក្រុមទីត្រូវចាប់ខ្លួនបានចំនួន៤នាក់​ក្នុងនោះរួមមាន១.ឈ្មោះ សឿន អាណាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌពោធិ៍សែនជ័យ។ ទី២.ជនសង្ស័យឈ្មោះ ខឿន សុភារិទ្ធ ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ គោកឃ្លាង ខណ្ឌសែនសុខ។ ទី៣.ជនសង្ស័យឈ្មោះ អួន លីមហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី៤.ជនសង្ស័យឈ្មោះ ប្រុស ម៉េងហុង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្រុមនេះជិះម៉ូតូ២គ្រឿងចេញធ្វេីសកម្មភាព គឺទី១.ម៉ាកហុងដាឌ្រីមសង់ ០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1GI-5018. ទី២ម៉ាកហុងដាឌ្រីមសង់ ០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HA-0531។ ចំណែកក្រុមទី២.មានគ្នាចំនួន៣នាក់រួមមាន១.ឈ្មោះ ធឿន ពុទ្ធា អាយុ១៨ឆ្នាំស្នាក់នៅភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ២.ឈ្មោះ ថន មករា អាយុ១៨ឆ្នាំរស់នៅភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ៣.ឈ្មោះ រង សារ៉ារិទ្ធី អាយុ១៨ឆ្នាំរស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។បើតាមលោកវរៈសេនីយ៍ ឯកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានប្រាប់ឲ្យដឹងថា ជនសង្ស័យ​ក្រុមទី២ដែលមានគ្នា៣នាក់នេះកាលពីកន្លះខែមុនគឺបានធ្វើសកម្មភាព​ឆក់កាបូបជនជាតិចិននៅឯខេត្តព្រះសីហនុបានលុយរហូត៥ម៉ឺនដុល្លារឯណោះ។

លោកអធិការបានបន្តថា មុនពេលឈានដល់ការបង្ក្រាបនិងចាប់ខ្លួនជា​បន្តបន្ទាប់បែបនេះ គឺជនសង្ស័យក្រុមទី១ដែលមានគ្នា៤នាក់បានធ្វើសកម្មភាព​ឆក់ទូរស័ព្ទពីជនរងគ្រោះម្នាក់ឈ្មេាះ លីម ចែ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរតាម Pass App ១គ្រឿង​នាវេលាយប់រំលងអាធ្រាត្រ តាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ខណៈនោះជនសង្ស័យឆក់​យកបានទូរស័ព្ទដៃពីជនរងគ្រោះម៉ាក IPhone 6Plus. ពណ៌ផ្កាឈូក។

លោកបានបន្តទៀតថា ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣​កំពុងល្បាត ប្រទះឃើញសកម្មភាពជាក់ស្ដែងទើបដេញតាមឃាត់បានជ ន​សង្ស័យម្នាក់ឈ្មោះ ប្រុស ម៉េងហុង រួចនាំយកទៅសាកសួរទាំងយប់។លុះនៅព្រឹកថ្ងៃទី៣ វិច្ឆិកា ដដែល នគរបាលផ្នែក ជំនាញ ព្រហ្មទណ្ឌខណ្ឌ បាននាំខ្លួនឈ្មោះ ប្រុស ម៉េងហុង ទៅចង្អុលបង្ហាញទីតាំងលាក់ខ្លួនទើបចាប់ខ្លួន បក្ខពួក៣នាក់បន្ថែមទៀត។ បន្ទាប់មកទៀតកម្លាំងនគរបាលរបស់លោក​បានធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនបានក្រុមទី២ យកមកសាកសួរបន្ត ហើយបានដឹងថាជនសង្ស័យក្រុមទី២នេះមិនធម្មតាឡើយគឺជាមុខសញ្ញា​ឆក់យ៉ាងសកម្មនិងធ្លាប់ឆក់យកកាបូបលុយជនជាតិចិននៅខេត្តព្រះសីហនុយកលុយអស់ចំនួន៥ម៉ឺនដុល្លារ។ ពេលនេះកម្លាំងបានកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកានសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ហើយ៕B/Ha