នគរបាលខណ្ឌសែនសុខបន្តបញ្ជួនជនសង្ស័យ៩នាក់ទៀតទៅតុលាការក្នុងសំណុំរឿង២ករណីផ្សេងគ្នា

713
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានខិតខំប្រឹងប្រែងបញ្ជាអោយមន្ត្រីនគរបាលក្រោមឱវាទស្រាវវជ្រាវបង្កា ទប់ស្កាត់និងបង្ក្របរាល់បទល្មើសផ្សេងៗ ដែលកើតមានក្នុងមូលដ្ឋាន ដើម្បីធានាបាននូវសុខសុវត្តិភាពជួនប្រជាពលរដ្ឋ។ ជាក់ស្តែងគេសង្គេតឃើញថាអធិការរដ្ឋាននគរបាលខណ្ឌដែលមានប៉ុស្តិ៍នគរបាលចំនួន៦ ដែលជាសេនាធិការឲ្យខណ្ឌតែងតែយកចិត្តទុកដាក់ទទួលនូវបទបញ្ជាពីគណះអធិការ (លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង) ហើយបង្ក្រាបបានច្រើនបទល្មើស និងច្រើនករណីក្នុងការឃាត់ខ្លួនជនសង្ស័យ ដែលពាក់ព័ន្ធនិងបទល្មើសផ្សេងៗក៍ច្រើនណាស់ដែរធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខសម្តែងការសាទរនិងមានទំនុកចិត្តខ្លាំង ចំពោះការដឹកនាំរបស់លោកអធិការរូបនេះ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ អធិការខណ្ឌបានកសាងសំណុំរឿងបញ្ជួនជនសង្ស័យ០៩នាក់បន្តទៀតទៅតុលាការក្រោយពីបញ្ចប់និតិវិធីសាកសួ។

មន្ត្រីជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ជនសង្ស័យទាំង០៩នាក់ខាងលើគឺពាក់ព័ន្ធនឹងករណីប្រើប្រាស់នូវសារធាតុញៀន០៧នាក់និង រក្សាទុក១រឿងមាន២នាក់។ ក្នុងនោះដែរលោក វរៈ សេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ៕B/