នគរបាលខណ្ឌសែនសុខស្រាវជ្រាវ​ឃាត់ខ្លួនជនសង្ស័យឆក់បានម្នាក់

539
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខស្រាវជ្រាវនិងឃាត់ខ្លួនបានកាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១១ មិថុនា២០១៩ នៅចំណុចផ្លូវបេតុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាងខណ្ឌសែនសុខ ដោយជាប់ពាក់ព័ន្ធធ្វើសកម្មភាពឆក់តាមដងផ្លូវសាធារណៈ។

ជនសង្ស័យឈ្មោះ ពៅ ពេជ្រ ហៅ ពេជ្រ អាយុ ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេ ៦៥ផ្លូវលំក្រុម២ភូមិគោកឃ្លាង សង្កាត់គោកឃ្លាងខណ្ឌសែនសុខ(ជាមុខសញ្ញាចាស់ទើបចេញពីពន្ធធនាគាដោយជាប់មួយឆ្នាំពីបទឆក់)។

នគរបាលខណ្ឌសែនសុខឲ្យដឹងថាកាលពីរសៀលថ្ងៃទី០៧មិថុនា២០១៩ជនសង្ស័យខាងលើបានធ្វើសកម្មភាពឆក់កាបូបដៃបានសម្រេច ពីបុរសម្នាក់នៅចំណុចផ្លូវ១០០៣ភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោយធ្វើសកម្មភាពជនរងគ្រោះបានមកដាក់
បណ្តឹងឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ និងយោងតាមកាំម៉ារ៉ាសុវត្តិភាពនៅកន្លែងកលតហេតុ សមត្ថកិច្ចកំណត់បានមុខសញ្ញាខាងលើ។

លុះដល់ម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១១ មិថុនា ២០១៩ សមត្ថកិច្ចឃើញជនសង្ស័យកំពុងជិះម៉ូតូមួយគ្រឿងម៉ាកNEX||ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1HQ-
7089តាមដងផ្លូវបេតុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក៍ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនសាកសួរបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕B/