នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន​ជន​សង្ស័យម្នាក់ជាមួយនឹងថ្នាំញៀន​៤កញ្ចប់

150
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយនឹងថ្នាំញៀន៤កញ្ចប់ កាលពីរសៀលថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៩ នៅចំណុចក្រុមទី៧ ភូមិលូសង្កាត់ស្វាយប៉ាក់ ខណ្ឌឫស្សីកែវ។

ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡុង នី ភេទប្រុស អាយុ៣២ ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ភូមិកណ្តាលសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ មុខរបរមិនពិតប្រាកដ សម្ភារៈដកហូតមាន ក្រាមពណ៌សថ្លាចំនួន៤កញ្ចប់ ថង់ផ្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

ចំពោះមុខកម្លាំងជំនាញខណ្ ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៏តាមនិតិវិធី៕B/