នគរបាលខេត្តបន្ទាយមានជ័យបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងវីរុស​កូវីដ​១៩ នៅក្នុងការិយាល័យធ្វើការនិងបរិវេណស្នងការដ្ឋាន

60
ចែករម្លែក

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ នគរបាលខេត្តបន្ទាយមានជ័យបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ (COVID -19) នៅក្នុងការិយាល័យធ្វើការនិងបរិវេណស្នងការដ្ឋាន។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យផ្ទាល់និងស្នងការរង នាយនាយរងនគរបាលបានធ្វើសកម្មភាពយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ ១៩ (COVID -19 ) នេះដោយជូត បោសផ្លុំ ត ធ្វើអនាម័យ បោកគក់ក្រណាត់ បាញ់ថ្នាំដើម្បីបង្ការ លាងសម្អាតនឹងទឹកសាប៊ូកម្ចាត់មេរោគ សម្អាតបរិស្ថាន បើកទ្វារ បង្អូច…អោបានស្អាត ស្រឡះអនាម័យល្អ ពោលកឺក្នុងគោលដៅប្រឆាំងវីរុសកូរ៉ូណា(កូវីដ ១៩) ក៏ដូចមេរោគនានាផង និងដើម្បីអោយសោភ័ណភាព អនាម័យដើម្បីត្រៀមអំណរសាទរទេវតាឆ្នាំថ្មីឆ្នាំជូតនាពេលខាងមុខផង បើទោះបីឆ្នាំនេះនឹងមានសភាពស្ងប់ស្ងាត់ព្រោះបង្កការពារនឹងមេរោគរាតត្បាតនេះក្តី។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម កាលពីថ្ងៃទី២៥ខែមីនាឆ្នាំ២០២០ ក៏បានណែនាំអោយនគរបាលចំណុះក្នុងការិយាល័យនានានៃស្នងការដ្ឋាន អធិការដ្ឋានស្រុក្រុង​ទាណង៩ បញ្ជាការដ្ឋាននគរបាលការពារព្រំដែនគោកទាំង៤វរៈសេនាតូច និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៥ឃុំសង្កាត់ ក៏ដូចស្នាក់ការការពារ បញ្ជាឬបន្ទប់សន្តិសុខទាំងអស់ក៏ត្រូវធ្វើប្រតិបត្តិការដូចខាងលើ។

ហើយបើរួចរាល់នៅកន្លែងធ្វើការខ្លួន នគរបាលត្រគវបន្តទៅជួយការងារសង្គម មនុស្សធម៌ អន្តរាគមន៍លើយុទ្ធនាការនេះទៀតរបស់អាជ្ញាធរដែនដី មន្ទីរសុខាភិបាល និងអង្គភាព សហគន៍ពាក់ព័ន្ធ។

នៅតាមបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ស្រុក ក្រុង នេះគឺយោងស្ថានភាពការរីករាលដាលកូវីដ១៩ ជាសាកលនៅក្នុងពភពលោកនិងនៅប្រទេសកម្ពុជានិងក៏តាមបទបញ្ជាលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលបានដាក់បញ្ជាឲ្យមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងត្រូវចាត់វិធាការដើម្បីបង្ការ ការឆ្លងនៃវីវុសកូវីដ១៩ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល នៃព្រះរាជា​ណាចក្រកម្ពុជា ជាពិសេសនៅតាមអង្គភាពនីមួយៗត្រូវតែមាន ម៉ាសុីនពិនិត្យវាស់កំដៅក្នុងខ្លួនមុនពេលចូលធ្វើការ ទឹកអាល់កុល ឬជែលសម្រាប់លាងសំអាតដៃ ត្រួតពិនិត្យទាំងភ្ញៀវខ្មែរ និងបរទេស ដែលចូលទំនាក់ទំនងការងារនៅបន្ទាយដោយត្រូវឲ្យពួកគាត់អនុវត្តវិធានការបង្ការការឆ្លងនៃវីរុស COVID-១៩ តាមរយៈការវាស់ស្ទង់កំដៅក្នុងខ្លួន និង លាងសំអាតដៃជាមួយអាល់កុល រឺជែល ព្រមទាំងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវផងដែរ៕/B