នគរបាលបាលខណ្ឌសែនសុខ បញ្ជូនខ្លួនជនសង្ស័យ ចំនួន១៣នាក់ទៅតុលាការ

176
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ ជនសង្ស័យចំនួន១៣នាក់ ស្រី១នាក់ ក្នុងបទល្មើស២ផ្សេងគ្នា មាន១០នាក់ពាក់ព័ន្ធនិងគ្រឿងញៀន ចំនួន៣នាក់ទៀត ស្រី១នាក់ ពាក់ព័ន្ធនឹងបទល្មើសលួច ត្រូវបាននគរបាលខណ្ឌសែនសុខនាំបញ្ជូនខ្លួនទៅតុលាកា នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ ។

តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង១៣នាក់ មានស្រី១នាក់ ក្រោយពីសមត្ថកិច្ចជំនាញ ប៉ុស្តិ៍បង្ក្រាបចាប់ឃាត់ខ្លួនបានកន្លងមក ក្នុងបទល្មើស២ផ្សេងគ្នា មាន១០នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន មាន៣នាក់ ស្រី១នាក់ ពាក់ព័ន្ធប្រព្រឹត្តអំពើ លួច នាំទៅសាកសួរនៅផ្នែកជំនាញ នៃអធិការដ្ឋានខណ្ឌសែនសុខ ទៅតាមនីតិវិធី រហូតមកដល់ព្រឹកថ្ងៃទី៥ នេះជនសង្ស័យត្រូវបាននាំខ្លួនទៅតុលាកា ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីច្បាប់៕B/

#