នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនបុរសម្នាក់ក្រោយឆែកឃើញថ្នាំញៀនមួយកញ្ចប់តូច

126
ចែករម្លែក

ដោយ:ម៉ារ៉ា៖ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាន​នគរបាល​ខណ្ឌសែនសុខបានធ្វើការឃាត់ខ្លួនបុរសម្នាក់ដកហូតបានថ្នាំញៀន​១កញ្ចប់តូចនិងម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង ១២ យប់រំលងអធ្រាត្រឈាន​ចូលថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ខាងត្បូងផ្សារដីហុយប្រមាណជាង ១០០ ម៉ែត្រ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសដែលត្រូវឃាត់ខ្លួនមានឈ្មោះ ជៀក ប៉ុនថន​ភេទប្រុសអាយុ ៤០ឆ្នាំ(មានសារធាតុញៀន)។

សមត្ថកិច្ចបានបន្តទៀតថា មុននឹងធ្វើការឃាត់ខ្លួនបុរសខាងលើ​កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល​ភ្នំពេញថ្មីបានល្បាតនៅក្នុងភូមិសាស្ត្រដើម្បីទប់​ស្កាត់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន តាមបណ្តោយផ្លូវ ១៩៨៦ ក៏បានប្រទះឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្គុបពីមួយគ្រឿងពណ៌សលាយក្រហមពាក់ផ្លាកលេខភ្នំពេញ1AB-2643ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ច​បានធ្វើការដេញមកដល់ចំណុចកើតហេតុខាងលើបានហៅឲ្យឈប់និងបានឆែកឆែរកាបូបស្ពាយបុរសខាងលើក៏ប្រទះឃើញថ្នាំញៀន១កញ្ចប់តូចត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។បន្ទាប់មកកម្លាំងសមត្ថកិច្ចបាននាំខ្លួនបុរសខាងលើទៅ​អធិការដ្ឋាន​នគរបាលខណ្ឌដើម្បីចាត់ការបន្ត៕/Ha