នគរបាល​កំពង់ឆ្នាំង​ផាកពិន័យ​មិន​លើកលែង​ឡើយ​ចំពោះ​អ្នកជិះ​ម៉ូតូ​អត់​មួកសុវត្ថិភាព​

305
ចែករម្លែក

ដោយ​:​រស្មី​កម្ពុជា​/​កំពង់ឆ្នាំងៈ​បន្ទាប់ពី​ឱសានវាទ​នៃ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ស្តីពី​ច្បាប់​ចរាចរណ៍​ដែល​មិន​ផាកពិន័យ​ជា​ប្រាក់​ត្រូវបាន​បញ្ចប់​កាលពី​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៩​ហើយ​។​

ការអនុវត្តន៍​ស្តីពី​ច្បាប់​ចរាចរណ៍​សមត្ថកិច្ច​នគ​របាល​ខេត្តកំពង់ឆ្នាំង​ជាង​១០​នាក់​សហការ​ដាក់​គោលដៅ​ត្រួតពិនិត្យ​និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​នៅ​ចំណុច​ផ្លូវបែក​ជា​បួន​មុខ​ធនាគារ​ខេត្ត​ស្ថិតនៅ​ក្នុងភូមិ​ប្អេ​រ​សង្កាត់​ប្អេ​រ​ក្រុង​កំពង់ឆ្នាំង​ដើម្បី​ធ្វើការ​ផាកពិន័យ​អ្នកជិះ​ម៉ូតូ​អត់​មួកសុវត្ថិភាព អត់​កញ្ចក់ ឬ​អត់​ស្លាក​លេខ ជាដើម ។​
​លោក​ឩ​ត្ត​ម​សេនីយ៍​ត្រី​កេ​ត​យ៉ុង​ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថា​៖​កាលពី​១​ខែ​មុន​អនុវត្តតាម​ផែនការ​ទី​១​របស់​ថ្នាក់ជាតិ​ចាប់ពី​ថ្ងៃទី​១៩​ខែកក្កដា​ដល់​ថ្ងៃទី​១៩​ខែសីហា​គឺ​សមត្ថកិច្ច​នគរ​បាលច​រាច​រណ៍ ខេត្ត ស្រុក បាន​អប់រំ​អ្នកបើក​ម៉ូតូ និង​អ្នកជិះ​ម៉ូតូ ពីក្រោយ​អត់​ពាក់មួក​សុ​វត្តិភាព​។ ដោយ​តម្រូវ ឱ្យ​ពួកគាត់​ទៅ​ទិញ​មួក​សុ​វត្តិភាព​មក​ពាក់​នៅ​និង​មុខ​សមត្ថកិច្ច​ទើប​ឱ្យ​ពួកគាត់​បន្តដំណើរ​ទៅមុខ​ដោយ​មិន​ផាកពិន័យ​ប្រាក់​ឡើយ ។

​ប៉ុន្តែ​នៅក្នុង​ផែនការ​ទី​២​នេះ ថ្នាក់ជាតិ​បានកំណត់​ថា អ្នកបើក​ម៉ូតូ និង​អ្នកជិះ​ម៉ូតូ អត់​ពាក់មួក​សុវត្ថិភាព គឺ​ត្រូវតែ​រក​មួក​សុ​វត្តិភាព​មក​ពាក់​នៅ​ចំពោះមុខ​សមត្ថកិច្ច​ហើយ​ត្រូវយក​ប័ណ្ណ​ផាកពិន័យ​ពី​គោលដៅ​សមត្ថកិច្ច​ត្រូវ​ទៅ​បង់ប្រាក់​នៅ​ប៉ុស្តិ៍នគរបាល​ជិត​គោលដៅ​ហើយ​ត្រូវយក​ចុង​ប័ណ្ណ​បង់ប្រាក់​មក​បង្ហាញ​សមត្ថកិច្ច​នៅ​គោលដៅ​ផាកពិន័យ​វិញ ទើប​អាច យក​ម៉ូតូ​ទៅវិញ​បាន ។

​ដោយឡែក​លោក​ឡេង​សុ​ភី​នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង​បានបញ្ជាក់​ឱ្យដឹងថា​៖ កាលពី​ថ្ងៃ​ម្សិលមិញ​ទី​២២ ខែសីហា សមត្ថកិច្ច​នគរបាល​ចរាចរ ណ៍ ផ្លូវគោក​ខេត្ត បានដាក់​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដូចគ្នា​ដោយបាន​ផាកពិន័យ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​បាន​ចំនួន​១១​នាក់ និង​ម៉ូតូ​អត់​កញ្ចក់​មើល​ក្រោយ ៥​គ្រឿង ។​

​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៩​នេះ​សមត្ថកិច្ច​បានដាក់​គោលដៅ​ត្រួតពិនិត្យ​ផាក​ម៉ូតូ​អត់​ពាក់មួក​និង​អត់​កញ្ចក់​មើល​ក្រោយ​បាន​ជាង​៤០​គ្រឿង​តាម​ផែនការ​ថ្នាក់លើ​នឹង​បន្ត​ការចុះ​ត្រួតពិនិត្យ​និង​ផាកពិន័យ​ដូចខាងលើ​នេះ​ជា​បន្តទៀត​ដោយ​គ្មាន​ការយោគយល់​ឡើយ​។​

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង​សូម​អំពាវនាវ​ដល់​ពល​រដ្ឋ​ក៏ដូចជា​មន្ត្រីរាជការ​ក​ង​កម្លាំងប្រដាប់អាវុធ​ជា​អ្នកបើកបរ​ម៉ូតូ​ទាំងអស់​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ទាំងអស់គ្នា​នោះ​ទើប​យើង​រួមគ្នា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន ។

​គឺ​មិនត្រូវ​ពាក់មួក​នៅពេល​ឃើញ​សមត្ថកិច្ច​ត្រួតពិនិត្យ តែ​ពេល​មិនឃើញ​សមត្ថកិច្ច​ត្រួតពិនិត្យ អត់​ពាក់មួក​នោះទេ​។​ធ្វើ​ដូច្នេះ​ប្រសិនបើ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​គឺ​យើង​ជា​អ្នករងគ្រោះ​មិនមែន​សមត្ថកិច្ច​មករ​ង​គ្រោះ​ជំនួស​យើង​ឡើយ​៕S/​