នគរបាល​ក្រុង​តាខ្មៅ​ឃាត់ខ្លួន​មុខសញ្ញា​ទិញ​គ្រឿងញៀន​ពី​វាល​ខ្សាច់ យកទៅ​ជួញដូរ​បន្តបាន​ពីរ​នាក់​

1538
ចែករម្លែក

(កណ្តាល)​: ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ពីរ​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ​ធ្វើការ​បង្ក្រាបបាន រួម​និង​ថ្នាំញៀន​០៤​កញ្ចប់ កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧​នៅ​ចំណុច​ផ្លូវ ភូមិ​. ប​ត្តា​ជី​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការនគរបាល​ក្រុង​តាខ្មៅ​បាន​ប្រាប់​អោយដឹងថា​: ជនសង្ស័យ​ចំនួន​០២ នាក់​៖១-​ឈ្មោះ​. ម៉េង ហេង ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មាន ស្រុកកំណើត ភូមិ​ត្រពាំង​ឈូក ឃុំ រំចេក ស្រុក​ព្រះស្តេច​ខេត្ត ព្រៃវែង​បច្ចុប្បន្ន​. ស្នាក់​ក្នុង​បឹង ភូមិប​ត្តា​ជី សង្កាត់ ព្រែក​ហូរ ក្រុង​តាខ្មៅ​ខេត្តកណ្តាល​មុខរបរ . ជួញដូរ​គ្រឿងញៀន​. (​ឃាត់ខ្លួន​)​។​២-​ឈ្មោះ ធី​. រាត្រី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​ប​ច្ចប្ប​ន្ន ភូ​ូ​មិ ព្រែក​ខ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ .(​ឃាត់ខ្លួន​)​។​វត្ថុតាង​ចាប់យក​រួមមាន ៖​ម្សៅ​ក្រាម​ស​ថ្លស​ង្ស័​យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) _០៤​កញ្ចប់​. ធំ ០២ តូច​០២​ជញ្ជីង សំរាប់​ថ្លឹង​ថ្នាំញៀន​១​គ្រឿង​,​ម៉ូតូ ០១ គ្រឿង ម៉ាក​C125 ព​ណ៏​ខ្មៅ​ស្លាក​លេខ 1FI-2445 កាបូបដៃ ពណ៍​សូកូឡា ចំនួន ០១.​ប្រាក់រៀល ១៩៥០០៛.​សម្ភារៈ សំរាប់​វិច​ខ្ចប់​និង​ប្រើប្រាស់ មួយចំនួន​។​

​លោក​អធិការ​បញ្ជាក់ថា ដោយ​ទទួល​ពត៌មាន​ពី​កម្លាំង​មូលដ្ឋាន​ថា​ជនសង្ស័យ ទាំងពីរ កំពង់តែ​ជួញដូរ គ្រឿងញៀន​នៅ​កន្លែងកើតហេតុ កម្លាំង​យើង ក៏​ចុះ​ទៅដល់​ទីនោះ​ឃាត់ខ្លួន​បាន ពីរ​នាក់​ហើយ​ធ្វើការ​ឆែកឆេ រកឃើញ​ថ្នាំញៀន​ចំនួន ៤​កញ្ចប់ ធំ​២​តូច​២​លាក់ទុក​នៅក្នុង​រោង​កន្លែង ដេក​របស់​ឈ្មោះ​ម៉េង ហេង​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំងពីរ​បាន​ឆ្លើយ​សារភាពថា ថ្នាំញៀន​ខាងលើ​ពិតជា​របស់​មែន ដោយបាន​ទៅ​ទិញ​នៅ​ម្តុំ​វាល​ខ្សាច់​ម្តងៗ មួយ ហ៊ុន​ទៅ​ពីរ​ហ៊ុន ហើយ​តំ​ម្លៃ​១​ហ៊ុន ៩០០០០៛ ខ្លួន​បាន​ទិញ​ពី​ជន​ស្គាល់ឈ្មោះ នៅ​ម្តុំ​វាល​ខ្សាច់ ចំពោះ​ការប្រើប្រាស់​ថ្នាំញៀន​ខ្លួន​ធ្លាប់បាន​ប្រើប្រាស់​អស់​រយះពេល​ជិត ៦​ខែ​មកហើយ និង​ចេះ​ទិញ​មក​លក់​បន្ត​ដូចនេះ​មាន​រយះពេល​២​ខែ​មកហើយ ក្រៅពី​ប្រើប្រាស់​ថ្នាំញៀន និង​ជួញដូរ ខ្លួន​មិន​ធ្លាប់​ដែល​បាន​ប្រព្រឹត្ត​បទល្មើស លួច ឆក់ ប្លន់ ឬ​អំពើ​ហឹ​ង្សា អ្វី​ឡើយ ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​នាក់ កំពុងតែធ្វើការ​សាកសួ​រ នៅ​អធិការដ្ឋាន​នគរ​បាក​ក្រុង​តាខ្មៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ L ដោយ​៖ សុផាន់​