នគរបាល​ក្រុង​ប៉ោយប៉ែត​ចុះ​ល្បាត ចាប់បាន​អ្នកលក់​គ្រឿងញៀន​២​នាក់​និង​អ្នក​ជក់​៧​នាក់

875
ចែករម្លែក
  • 49
    Shares

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: នគរបាល​ក្រុង​ប៉ោយប៉ែត ចុះ​ល្បាត​ចាប់បាន​អ្នកលក់​គ្រឿងញៀន​២​នាក់ និង​អ្នក​ជក់​៧​នាក់ ហើយ​កសាង​សំណុំរឿង​បញ្ជូនបន្ត​មក​ការិយាល័យ​ជំនាញ​គ្រឿងញៀន​ខេត្ត រួច​បន្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​លោក​វរសេនីយ៍ ធិ​ន ស៊ិន​ដេ​ត អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​កម្លាំង​នគរបាល​១​ក្រុម ចុះ​ល្បាត​ត្រួតពិនិត្យ នៅ​ចំណុច​ក្រោយ​វត្ត​បា​លិ​លេ​យ្យ ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨ កន្លងមក​។ កម្លាំង​បាន​ប្រទះឃើញ​ជនសង្ស័យ​២​នាក់ កំពុង​នាំគ្នា​លក់​គ្រឿងញៀន នគ​បាល​ក៏​ធ្វើការ​ឃាត់ខ្លួន និង​ដកហូត​វត្ថុតាង​រួមមាន​ថ្នាំញៀន​ប្រភេទ​ម្សៅ​ស​ថ្លា​ក្រាម​ចំនួន​៣​ថង់​តូច​កិប និង​១១​កញ្ចប់​រុំ​ក្រដាស់​តូចៗ លុះ​បន្ត​មកទៀត​នគរបាល​បានធ្វើ​ការឃាត់​អ្នក​ដែល​មក​ទិញ​ជក់​ចំនួន​៧​នាក់​បន្ថែមទៀត និង​ដកហូត​ម៉ូតូ​បាន​៤​គ្រឿង​ទៀត ហើយ​បាន​បញ្ជូនមក​ស្នងការ ដើម្បី​ចាត់ការ​បន្ត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាប សុ​ផា​ឫទ្ធិ ស្នងការរង​ខេត្តបន្ទាយមានជ័យ​ទទួលបន្ទុក​គ្រឿងញៀន បាន​ប្រាប់​អ្នកយក​ព័​ត៌​រស្មី​កម្ពុជា ថា អ្នកលក់​គ្រឿងញៀន​២​នាក់​នោះ ១.​ឈ្មោះ អ៊ុង អ៊ាង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ស្នាក់​បន្ទប់​ជួល នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត មុខរបរ កម្មករ និង ២.​ឈ្មោះ ហួ ប៉ោ​គាង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​លួច​លក់​គ្រឿងញៀន​តាម​ទូរស័ព្ទ​ពិតប្រាកដ ចំណែក​៧​នាក់​ទៀត​គ្រាន់​ជា​អ្នកជិះ​ម៉ូតូ​មក​ទិញ​ជក់​តែប៉ុណ្ណោះ ក្រោយពី​បាន​ចម្លើយសារភាព​ហើយ ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំនុំរឿង បញ្ជូនទៅ​តុលា​ចាត់ការ​ទៅតាម​នីតិវិធី​៕ ល​

#